មិនចាំបាច់ស្មុគស្មាញ ប៉ុន្ដែប្រកបដោយភាពសាមញ្ញ លក្ខណៈទន់ភ្លន់ បរិសុទ្ធ ទាំងនេះគឺជាការផាត់មុខមាត់ប្រចាំត្រកូលរបស់ស្រីស្អាត Krystal របស់ក្រុមចម្រៀង F(x) នៃកូរ៉េខាងត្បូង។
១ / ចូរយក BB cream បន្ដិច ដាក់មកលើខ្នងដៃ រួចប្រើអេប៉ុងផាត់ ផ្ដិត BB cream និងលាបពេញផ្ទៃមុខ ស្ដើងៗ ឱ្យបានស្មើគ្នា។២/ ប្រើប្រាស់ម្សៅផាត់ ប្រភេទភ្លឺ ដើម្បីផាត់ស្ដើងនៅលើផ្ទៃមុខ។៣/ ប្រើប្រាស់ម្សៅ highlight ដើម្បីផាត់ទៅលើតំបន់រាងអក្សរ T និង C ។៤/ ជ្រើសរើសម្សៅដែលមានពណ៌ស្រដៀងនឹងពណ៌សក់ ក្រោយមកប្រើជក់ទន់ ផាត់ម្សៅពណ៌នេះ ទៅលើចិញ្ចើម។៥/ ប្រើប្រាស់ម្សៅលាបភ្នែកពណ៌ផ្កាឈូក ដើម្បីផាត់លើត្របកភ្នែកលើ។ ប្រើម្សៅភ្នែកពណ៌លឿងទឹកក្រូច ផាត់ឱ្យភ្លឺត្រង់តំបន់គល់ ឬដើមភ្នែក។៦/ បន្ទាប់មក ប្រើ ជេល គូសភ្នែកពណ៌ប្រផេះសូកូឡា ដើម្បីគូសលើគែមគល់រោមភ្នែកខាងលើ រួចប្រើ mascara លាបរោមភ្នែកលើ និងក្រោម។៧/ ប្រើម្សៅផាត់ថ្ពាល់ប្រភេទក្រែម ផាត់ទៅតាមរង្វង់មូល នៅលើឆ្អឹងថ្ពាល់ (គួរប្រើដៃ ទើបធ្វើឱ្យថ្ពាល់ក្រហម និងមានលក្ខណៈធម្មជាតិ)។៨/ ប្រើ BB cream ដែលមានពណ៌ភ្លឺ លាបទៅលើបបូរមាត់បន្ដិច ដើម្បីជួយឱ្យបបូរមាត់ស៊ិចស៊ី។ ក្រោយមក លាបក្រែមពណ៌ទឹកក្រូចលើបបូរមាត់។ ប្រើក្រែមពណ៌ផ្កាឈូក លាបតិចៗទៅលើផ្នែកកណ្ដាលរបស់បបូរមាត់ ដើម្បីបង្កើតបានជាពណ៌មួយដែលប្រកបដោយភាពជានារីវ័យក្មេង និងទាក់ទាញ។
នាង Krystal មុន និងក្រោយការផាត់មុខ បែបធម្មជាតិ
ក្នុងវីដេអូ នេះ តារាចម្រៀងស្រីរបស់ក្រុម F(x) នាង Krystal នឹងណែនាំអំពីការផាត់មុខបែបសាមញ្ញ និងមានប្រសិទ្ធិភាពបំផុត របស់នាង ៖
ដោយ ៖ តារាប្រភព ៖ youtube/xx