ព័ត៌មានកំសាន្ត ៖ តារាសម្តែងស្រីដែលមានរូបសម្រស់ស្រស់ស្អាត និងសាច់សខ្ចី នាង Esther Supreeleela ដែលមានប្រុសៗមិនតិចទេដែលតាមស្នេហ៏រូបនាង ប៉ុន្តែដោយសារតែនិស្ស័យទើបបណ្តាលឲ្យរូបនាងធ្លាក់ក្នុងអន្លងស្នេហ៏របស់ លោក ken phupoom ដែលជាតារាសម្តែងដូចគ្នាតែម្តង ។ 

ដើមឡើយគ្មានអ្នកណាបានស្គាល់បងស្រីរបស់តារាថៃមួយដួងនេះទេ ប៉ុន្តែដោយសារតែកាលពីពេលថ្មីនេះបានផ្ទុះរឿងធំរបស់នាង Esther Supreeleela ជាមួយនិងសង្សារចាស់ គឺ លោក sean jindachot ទើបបងស្រីរបស់នាងចេញមុខមកព្រោះមិនពេញចិត្តជាមួយនិងព័ត៌មានដែលនាំឲ្យប៉ះពាល់កត្តិយសរបស់ប្អូនស្រី ។ 

នៅក្នុងនោះផងដែរ ប្រសិនបើនាងមិនបានប្រាប់ថា ស្រ្តីម្នាក់នោះគឺជាបងស្រីរបស់នាង Esther Supreeleela ប្រហែលជាគ្មានអ្នកណាបានដឹងឡើយ ព្រោះបើប្រៀបធៀបមុខមាត់វិញគឺខុសគ្នាដាច់តែម្តង ។ គួរបញ្ជាក់ឲ្យដឹងថា បងស្រីរបស់តួឯកស្រីក្នុងរឿង កូនក្រមុំបណ្តុល គឺមានឈ្មោះថា Carney Supreeleela ដែលត្រូវជាបងស្រីបង្កើតរបស់នាងតែម្តង ៕

-ចុចអាន ៖ មិត្តប្រុសនាង Ester ស្លៀកពាក់ធម្មតាក៏សង្ហាទៅហើយ ដល់ពេលតុបតែងខ្លួនចឹងទៀត កាន់តែសង្ហាមួយកម្រិតទៀត!

/

/

/

/

/

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ kapook