ស្ទើរតែមិនគួរអោយជឿ ៖ ទីភ្នាក់ងារសារព័ត៌មានបរទេស Yahoo កាលពីប៉ុន្មានម៉ោងមុននេះបានចេញផ្សាយអត្ថបទអោយដឹងថា  នៅឯអាកាសយានដ្ឋានអន្តរជាតិ  Chicago's O'Hare International Airport សហរដ្ឋអាមេរិក ឯណោះវិញ  ភាពភ្ញាក់ផ្អើល បានកើតមានឡើងមួយរំពេច    ខណៈពេលដែលកូនក្រពើ  ស្រាប់តែត្រូវបានរកឃើញ នៅក្រោមជណ្តើរយន្ត  នាអាកាសយានដ្ឋានមួយនេះ។

ដោយឡែក បើយោងតាមសម្តីលោក Jose Estrada  ​ជាអ្នកនាំពាក្យអោយក្រុមមន្រ្តីប៉ូលីសបានគូសបញ្ជាក់អោយដឹងថា ក្រុមការងារដែលជាអ្នកថែទាំជណ្តើរយន្តបានរកឃើញកូនក្រពើ នៅពីក្រោមជណ្តើរយន្ត កាលពីថ្ងៃសុក្រ សប្តាហ៍កន្លងទៅ។

width=442

អ្នកនាំពាក្យដដែលរូបនេះ  អះអាងបន្ថែមអោយដឹងថា ភាពភ្ញាក់ផ្អើលទូទាំងអាកាសយានដ្ឋានក៏បានផ្ទុះឡើងមួយរំពេច ខណៈពេលដែលវត្តមានរបស់កូនក្រពើមួយក្បាលនេះ  មិនទាន់បានដឹងជាក់ច្បាស់នៅឡើយនោះទេ។ ក្រោយមកវាក៏ត្រូវបានមន្រ្តីជំនាញធ្វើការចាប់ឃាត់ខ្លួនបាន ដោយយកទៅរក្សាទុកដោយ Chicago Herpetological Society ។

គួរបញ្ជាក់ផងដែរថា ករណីរកឃើញក្រពើនៅក្នុងអាកាសយានដ្ឋានមួយនេះ បានក្លាយជាបេក្ខភាពសារព័ត៌មានស្ទើរតែមិនគួរអោយជឿ  និង ប្លែកៗ  ខណៈពេលដែលទំព័រសារព័ត៌មានបរទេសមួយចំនួនចាប់អារម្មណ៍ចុះផ្សាយនៅលើទំព័រមុខរបស់ខ្លួន ។  បើតាមរបាយការណ៍ ពុំមាននរណាម្នាក់ ទទួលរងរបួសនោះទេ៕

* ព័ត៌មានស្ទើរតែមិនគួរអោយជឿ និងចម្លែកៗ ដ៏គួរអោយចាប់អារម្មណ៍ផ្សេងទៀត មាន នៅខាងក្រោម ៖

- តោះទៅមើល វីដេអូកំប្លែង ល្បីគ្រាន់បើពេញហ្វេសប៊ុក យាយៗ ល្បងកម្លាំងគ្នា- ផ្អើលមើលវីដេអូ បាតុភូតធម្មជាតិ នៅខេត្តព្រះសីហនុ ល្បីគ្រាន់បើ ពេញហ្វេសប៊ុក- យមរាជតថ្លៃមិនត្រូវ ខណៈមានអង្គរក្សការពារ ជាពិសេស ទូរស័ព្ទដៃស្មានហ្វូន - ទៅមើលវីដេអូ ប្រុងលោតសម្លាប់ខ្លួន តែសំណាងល្អ បុរស បើកឡានក្រុងជួយ ទាន់ - ធ្លាប់គិត ថាចង់សាកល្បងទេ? ម៉ាស្សាពស់ថ្លាន់ ល្បីបំផុតនៅក្នុងក្រុង

ប្រែសម្រួល ៖ កុសលប្រភព ៖ yahoo