ប្រសិនបំពង់ខ្យល់របស់ជនរងគ្រោះកំពុងស្ទះដោយសារអាហារ ឬរបស់ផ្សេងៗ ចូរមើល តើគេកំពុងក្អកដែរ ឬអត់។ ប្រសិនជនរងគ្រោះ នៅដឹងខ្លួន ចូរប្រាប់ឱ្យគេក្អកកាន់តែខ្លាំង កាន់តែល្អ។ នៅពេល ដែលជនរងគ្រោះ មិនអាចក្អក មិន​អាច​ដកដង្ហើម ឬមិន​អាចនិយាយ អ្នកត្រូវធ្វើការសង្គ្រោះដំបូងជាបន្ទាន់ បែប Heimlich ។- ប៉ុន្ដែ មុនដំបូង អ្នកត្រូវឱ្យម្នាក់ផ្សេងទៀត ទូរស័ព្ទហៅគ្រូពេទ្យជាបន្ទាន់។- បន្ទាប់មក ដាក់ជនរងគ្រោះ ឱ្យឱនទៅមុខ ហើយប្រើបាតដៃ ទះរុញត្រង់ខ្នង ឱ្យបាន ៥ដង។

width=389

- ចាប់រលាក់ជនរងគ្រោះ ៥ដង ៖ ឈរពីក្រោយ យកដៃទាំងពីរ ក្រសោបឱបពោះ ត្រង់ផ្ចិតជនរងគ្រោះ ដោយដៃម្ខាងក្ដាប់ ដៃម្ខាងទៀតកាន់ដៃនៅសល់ ឱ្យជាប់។- រលាក់ខ្លាំងៗ រហូតដល់វត្ថុដែលជាប់ក្នុងបំពង់កនោះ ចេញពីបំពង់ខ្យល់ ឬនៅពេលជនរងគ្រោះ អាចដកដង្ហើមតាមធម្មតា។ចំពោះស្ដ្រីមានផ្ទៃពោះ ឬមនុស្សធាត់ ៖ ដាក់ដៃត្រង់ផ្នែកខាងក្រោមនៃឆ្អឹងជំនីក្រោមគេបង្អស់។ចំពោះក្មេង ៖ ចូររក្សាក្មេងដូចទៅនឹងរូបខាងក្រោម និងមិនត្រូវបិទមាត់ក្មេង ឬធ្វើឱ្យរបួសដល់បំពង់ក។

/

  ប្រើបាតដៃទះខ្នងទៅមុខ ៥ដង ដោយកម្លាំងល្មម។ ទម្ងន់ និងកម្លាំងដៃរបស់អ្នក អាចធ្វើឱ្យវត្ថុជាប់ក្នុងបំពង់ក ធ្លាក់មកក្រៅ។ ប្រសិនវត្ថុនោះ មិនធ្លាក់មកក្រៅ អ្នកត្រូវងាកមកធ្វើដូចរូបភាពខាងក្រោម ៖

width=356

  ក្រោយមក ប្រើម្រាមដៃ ២ ឬ ៣ សង្កត់ទៅលើផ្នែកខាងក្រោមនៃឆ្អឹងជំនីរ រហូតដល់វត្ថុនោះ ធ្លាក់មកក្រៅ។

 

 

 

អត្ថបទ​សំខាន់​ៗ​គួរ​ចាប់​អារម្មណ៍ ៖

ឋានសួគ៌ និងនរក ពិតជាមាន នៅលើលោក?

វិធីសង្គ្រោះបន្ទាប់ ចំពោះអ្នកលង់ទឹក

មនុស្ស​ស្មោះត្រង់​នៅពេល​ព្រឹក នឹង​កុហក​នៅពេល​ល្ងាច

ប្រែសម្រួលដោយ ៖ តារាប្រភព ៖  KH/ Webmd