ស្ទើរតែមិនគួរអោយជឿ     ៖  ជាការពិតណាស់ កាលដែលនិយាយពីសត្វកំណាចក្រពើ ឬក៏ក្រពា នោះ គេតែងឃើញមាននៅតាមកសិដ្ឋានចិញ្ចឹម ឬតាមសួនសត្វមួយចំនួន ដោយនៅក្នុងនោះ មានការដាក់របាំងការពារបានយ៉ាងត្រឹមត្រូវ  ។ ដោយឡែក នាពេលនេះ ទំព័រសារព័ត៌មានពិភពលោក ពិតជាមានភាពភ្ញាក់ផ្អើលជាខ្លាំង ពោលគឺ បានចុះផ្សាយនៅលើបណ្តាទំព័រមុខរបស់ខ្លួនស្តីពី ក្រពើកំណាចប្រវែងជិត ២ ម៉ែត្រ បែរជាមានវត្តមាននៅកណ្តាលក្រុងជិតផ្សារទំនើបមួយកន្លែងទៅវិញ។

width=443

គួររំឭកផងដែរថា    ក្រពើមួយក្បាល  ដែលមានប្រវែងជិត  ២ ម៉ែត្រនោះ  ត្រូវបានគេប្រទះឃើញថាមានវត្តមាននៅកណ្តាលក្រុងទៅវិញ  ពោលគឺកណ្តាលទីប្រជុំជន  នារដ្ឋ  Floridaសហរដ្ឋអាមេរិក ខាងក្រៅហាងផ្សារទំនើប Walmart    ។   យ៉ាងណាមិញ បើយោងតាមប្រភពសារព័ត៌មានបរទេស    huffingtonpost  ពុំទាន់បានចេញព័ត៌មានពិស្តារនៅឡើយនោះទេ ថាតើមូលហេតុអ្វី      ដែលញ៉ាំងអោយមានវត្តមានសត្វមួយនេះ  នៅកណ្តាលក្រុងទៅវិញ។

width=439

ទម្រាំតែមានកិច្ចអន្តរាគមន៍ពីសំណាក់មន្រ្តីជំនាញ   មកពីនាយកដ្ឋានការពារ  និងអភិរក្សសត្វព្រៃនោះ      ក្រពើកំណាចនោះ  ក៏បានរត់ភៀសខ្លួនចូលទៅក្នុងបឹងមួយកន្លែង  ដែលមាននៅទីតាំងនៅខាងក្រោយហាង  ។  ខាងក្រោយនេះ  ជាវីដេអូបទយកការណ៍សារព័ត៌មាន ជ្រាបកានតែច្បាស់តាមដានទស្សនាបន្តិចទៅ ៖

* ព័ត៌មានស្ទើរតែមិនគួរអោយជឿ និងចម្លែកៗ ដ៏គួរអោយចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖

- ខ្លោចចិត្ត ៖ ក្មេងស្រីតូច វ័យពីរឆ្នាំ​ បាញ់សម្លាប់ខ្លួនឯងដោយអចេតនា- ដេកគុកបានសម្រេចដល់ទៅ ៣០ ឆ្នាំ ក្រោយលួចដុត លិង្គកូនប្រុសរបស់ខ្លួន- ប្រទះឃើញសាកសព ពូជត្រីកម្រ មានឆ្អឹងវែងជាងគេបំផុត លើលោក- ផ្អើលមើលវីដេអូ រកឃើញសាកសព ត្រីយក្ស oarfishជិត ៦ ម៉ែត្រ- ប្រទះឃើញ សាកសព ត្រីយក្ស oarfish ដ៏កម្រ មានប្រវែងដល់ទៅ ជិត ៦ ម៉ែត្រ

ប្រែសម្រួល ៖ ពិសីប្រភព ៖ huffingtonpost