ព័ត៌មានអន្តរជាតិ ៖ គួរបញ្ជាក់ថា រយៈពេល ២៤ ម៉ោងចុងក្រោយនេះ ក្រុមឧទ្ទាម រដ្ឋអ៊ីស្លាម ជ្រុលនិយម ISIS បានធ្វើអោយពិភពលោកតក់ស្លុតសាជាថ្មី ជាមួយនឹងសកម្មភាព វាយប្រហារ ​  ដ៏សាហាវរបស់ពួក គេ តួយ៉ាង សកម្មភាពចុងក្រោយ របស់ពួកគេលើកនេះ​ច្រើនជាង ការកាប់សម្លាប់   កាត់ ក្បាល មនុស្ស ពួកគេបែរជាចូលលុកលុយ និងបានវាយបំផ្លាញរតនសម្បត្តិមានជាវត្ថុបុរាណ   មាន អាយុកាលដល់ទៅ ៣០០០ ឆ្នាំជាដើម ខ្ទេចខ្ទីគ្មានសល់ ក្នុងរយៈពេលត្រឹមតែ មួយពព្រិចភ្នែក ។

/

/

ក្រុមឧទ្ទាម ដ៏សាហាវមួយនេះ បានប្រើប្រាស់នូវ ញញួរក្នុងការវាយបំផ្លាញ រាល់វត្ថុបុរាណ   នៅក្នុងសារ មន្ទីរ ភាគខាងជើងក្រុង Mosul ។ តាមរយៈឃ្លីបវីដេអូ គេបានឃើញជាក់ស្តែង ក្រុមឧទ្ទាម ខាងលើ បាន លុកលុយចូលក្នុងសារមន្ទីរ Nineveh Museum រួចបានវាយកម្ទេច បណ្តាវត្ថុបុរាណទាំង  អស់  ក្រោយពី បានផ្តួលរលំ ៕

/

ប្រែសម្រួល ៖ កុសលប្រភព ៖ ដេលីម៉ែល