ស្ទើរតែមិនគួរជឿ  ៖​  តើលោកអ្នកធ្លាប់ឭប្រពៃណី  កូរ៉េដែលចូលចិត្តទទួលទានមឹករស់ដែរឬទេ? បើពិតជាធ្លាប់បានឭមែននោះ ធ្លាប់មានបំណងចង់សាកដែរឬទេ? តែមុននឹងសាកមើលសូមគិតអោយបានច្បាស់ផងណា៎   ក៏ព្រោះតែកាលពីពេលថ្មីៗនោះ  នារីម្នាក់ជាជនជាតិកូរ៉េខាងត្បូង បានស្លាប់បាត់បង់ជីវិត ពីរសប្តាហ៍ក្រោយ ក្រោយទទួលទានមឹករស់ នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេស theglobaldispatch ។

លើសពីនេះ    បើយោងតាមរបាយការណ៍ពីទីភ្នាក់ងារសារព័ត៌មាន  AFP អោយដឹងថា នារីដែលជាជនរងគ្រោះនោះ មាននាមត្រកូល Yoon បានធ្វើការចុះឈ្មោះចូលស្នាក់នៅ Motelមួយកន្លែងជាមួយនឹងមិត្តប្រុសរបស់ខ្លួន ដែលមានទីតាំងនៅជិតទីក្រុងសេអ៊ូល ។

ដោយឡែក បុរសជាមិត្តប្រុសត្រូវបានគេស្គាល់ឈ្មោះ លោក Kim  ។  មានពេលមួយ បុរសជាមិត្តប្រុស បានរត់ទៅភោជនីយដ្ឋានក្នុងស្រុកមួយកន្លែង ដើម្បីទិញមឹករស់ពីរក្បាលយកមកទទួលទាន តែដឹងអីថា   មួយសំទុះក្រោយមក  បុរសជាមិត្តប្រុស  បានទូរស័ព្ទអ្នកផ្តល់ព័ត៌មានប្រចាំ Motel មួយនេះអោយដឹងថា មិត្តស្រីរបស់នាងលែងដកដង្ហើមហើយ បន្ទាប់ពីទទួលទានមឹករស់មួយក្បាល។

width=445នេះគ្រាន់តែជារូបភាពឯកសារ ស្តីពី ការចូលចិត្តទទួលមុខម្ហូបមឹករស់ របស់បងប្អូនជនជាតិ                                                          កូរ៉េតែប៉ុណ្ណោះ

ភ្លាមៗនោះ ក៏ មានកិច្ចអន្តរាគមន៍ដោយបានបញ្ជូននាងទៅកាន់មន្ទីរពេទ្យ  តែជាអកុសលនាងបានស្លាប់បាត់បង់ជីវិត ក្នុងរយៈពេលពីរសប្តាហ៍ក្រោយ  ។  គួររំឭកផងដែរថា មុខម្ហូបទទូលទានមឹករស់ គឺជាមុខម្ហូបដ៏ពេញនិយមមួយរបស់ប្រទេសកូរ៉េ។

ដោយឡែក    បន្ទាប់ពីបានរកឃើញដៃមឹកនៅក្នុងបំពង់ក  ជនរងគ្រោះហើយនោះ  ករណីស្លាប់ នាង Yoon ត្រូវបានគេសន្មត់ថា មកពីការឈ្លក់ ស្របពេលដែលមានការទទួលទានមឹករស់មួយក្បាលនោះ  ខណៈពេលដែលដៃមឹក  បានចូលទៅបិទនឹងបំពង់ដំណកដង្ហើមរបស់នាង។  ផ្ទុយទៅវិញ   បុរសជាមិត្តប្រុសវ័យ  ៣២ ឆ្នាំរូបនោះ ត្រូវបានផ្តន្ទាទោសពីបទមនុស្សឃាតដោយអចេនាទៅវិញ។ ខាងក្រោមនេះ គឹជាវីដេអូឯកសារស្តីពីការទទួលទានមឹករស់ របស់បងប្អូនជនជាតិកូរ៉េ ៖

* ព័ត៌មានស្ទើរតែមិនគួរអោយជឿ ដ៏គួរអោយចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម៖

- ទារកតូច វ័យ ៨ ខែ រងការវាយប្រហារ ពីសត្វស្វា ដោយខាំដាច់ ពងស្វាស យំគួរអោយ សង្វេគចិត្ត (មានវីដេអូ)- ដេកគុកបានសម្រេច ខណៈឡប់ ទៅសិចជាមួយនឹងពពែ- សង្វេគចិត្ត កូនដំរីយំដល់ទៅ ៥ ម៉ោង ខណៈមេ ជាន់ ចងសម្លាប់ (មានវីដេអូ)- កំពូលឆ្កែ បំបែកកំណត់ត្រាចម្លែក ពិភពលោក ដើរសសៀរ លើខ្សែពួរ បានល្អបំផុត (មានវីដេអូ)

ដោយ ៖ ពិសីប្រភព ៖​theglobaldispatch