តើអ្នកនឹងធ្វើដូចម្តេច នៅពេលដែលមាន រូបស្តេចខ្មោច មកហោះក្រវិល លើក្បាលរបស់អ្នក អមជាមួយនឹងសម្លេងស្រែក ដ៏ព្រឺព្រួចនោះ? សម្រាប់ ប្រជាពលរដ្ឋដែលរស់នៅ Louisville, Kentucky (សហរដ្ឋអាមេរិច) បានដាក់មេប្រូចយ៉ាងលឿន នៅពេលដែលត្រូវបានលងបន្លាច ពីគ្រោងឆ្អឹងស្តេចខ្មោច ដែលបានបញ្ជាពីចម្ងាយ។

ម្ចាស់ល្បែងពញ្ញាក់អារម្មណ៍ និយាយខាងលើនេះ គឺមានឈ្មោះថា Tom Mabe។ បុរសរូបនេះ បានប្រើប្រាស់រូបស្តេចខ្មោច ដោយមានបំពាក់នូវគ្រឿងម៉ាស៊ីន និងអាចបញ្ចេញសម្លេង ដ៏ព្រឺព្រួចថែមទៀតផង។ តាមរយះការបញ្ជាពីចម្ងាយ Tom Mabe បានបញ្ជាឲ្យស្តេចខ្មោច ហោះឡើងលើលំហរមេឃ និងហោះក្រវិល ដេញលងបន្លាច អ្នកដំណើរតាមផ្លូវ ឲ្យរត់ស្ទើរ គាំងបះដូង។

Tom Mabe បានឲ្យដឹងថា: ដើម្បីរៀបចំល្បែងលេងនេះ ខ្ញុំបានរៀបចំ ផ្សំគ្រឿងវាជាច្រើនផ្នែក។ រូបស្តេចខ្មោចនោះអាចហោះហើរបាន ដោយសារតែកូនឧទ្ធម្ភាគចក្រ បញ្ជាពីចម្ងាយ ដែលខ្ញុំដាក់នៅក្នុងរូបនោះ។ យើងខ្ញុំបានរៀបចំដំឡើងវា យ៉ាងល្អិតល្អន់បំផុត ដើម្បីកុំឲ្យគេស្តាប់បាន នូវសម្លេងម៉ាស៊ីនរបស់វា។ គ្រប់កន្លែងទាំងអស់ ដែលមានមនុស្សម្នា យើងខ្ញុំនឹងទៅដល់ទីនោះ ដើម្បីលងបន្លាចពួកគេ។ 

/

បុរសម្នាក់នេះ ក៏បានបង្ហើបឲ្យដឹងបន្ថែមថា គាត់បានធ្វើការអាប់ឌេត បំពាក់ដល់រូបស្តេចខ្មោចនោះ នូវភ្នែកមួយគូ ដែលអាចបញ្ចេញពន្លឺពណ៌ក្រហម និងឲ្យវាបញ្ចេញពន្លឺនោះនៅពេលយប់ ថែមទៀតផង។ បើដូច្នេះ ប្រាកដជាមានមនុស្សច្រើនជាងមុនថែមទៀត នឹងត្រូវគាំងបេះដូង ដោយសារតែល្បែងនេះហើយ៕

ព័ត៌មានគួរឲ្យចាប់អារម្មណ៍ផ្សេងទៀត៖

- ការពិត អំពីផ្លែឈើ ដែលលោកអ្នក អាចមិនទាន់ដឹង- ហេតុអ្វីបានជា Apple នៅតែដាក់លក់ iPad 2?- Apple ផ្សាយពាណិជ្ជកម្ម iPad Air រៀនតាមគំនិតរបស់ Samsung? (Video inside)- Samsung ទទួលនូវការផាកពីន័យ ៣៤ម៉ឺនដុល្លារ ព្រោះតែលេងអាក្រក់ ដាក់ HTC នៅតៃវ៉ាន់

ប្រែសម្រួល៖ សិលាប្រភព៖ Vreview