ពិភពលោកបានបាត់បង់អ្នកមានទេពកោសល្យដ៏អស្ចារ្យម្នាក់​ កាលពីថ្ងៃច័ន្ទ ទី១១ ខែសីហាកន្លង ទៅនេះ។ Robin Williams គឺជាតារាសំដែង និងកំប្លែង ដែលទទួលបានពានរង្វាន់ Oscar ត្រូវបានរក ឃើញថា ស្លាប់នៅអាយុ៦៣ ឆ្នាំ ដោយសារការធ្វើអត្តឃាតដ៏គួរឲសង្ស័យ។ ////Williams មានអាជីពជាតួកំប្លែងដ៏ល្បីល្បាញអស់ជាច្រើនទសវត្ស។ ក្នុងអាជីពជាតារាកំប្លែង និងជាភ្ញៀវ ដែលមានវត្តមានញឹកញាប់ក្នុងកម្មវិធី  Saturday Night Live  Williams មានកិត្តិនាម ដោយសារគាត់មានសមត្ថភាព ក្នុងការធ្វើសំលេងប្លែកៗ និងធ្វើឲមានការចាប់អារម្មណ៏ជាខ្លាំង។ គាត់បានប្រើជំនាញទាំងអស់នោះ នៅក្នុងរឿងមួយចំនួនដូចជា Mork & MindyAladdinGood Morning, Vietnam, and Mrs. Doubtfire  ដែលគាត់ធ្វើសំលេងជាមេដោះយ៉ាងស្រទន់។ ហើយថ្មីៗនេះ គាត់បានដើរតួរងប្រឈមនឹង  Sarah Michelle Gellar នៅក្នុងរឿងThe Crazy Ones ក្នុងប៉ុស្តិ៏ CBS។ក្នុងទសវត្សឆ្នាំ ៨០ និង ៩០ Williams បានចាប់ផ្តើមធ្វើជាតារាសំដែងរឿងឲ Golden Globe ហើយបានដើរតូរនៅក្នុងរឿង ដូចជា​ Dead Poets Society  និងGood Will Hunting  ដែលគាត់បាន ទទួលពានរង្វាន់ខ្សែភាពយន្តប្រចាំឆ្នាំរបស់អាមេរិច ជាលើកដំបូង។ 

 

ប្រែសំរួលដោយ៖ មុន្នីប្រភព៖ usmagazine