ទំព័រសារព័ត៌មាន Telegraph បានរាយការណ៍ថា ហេតុការណ៍នេះ កើតឡើងកាលពីថ្ងៃទី ១៩សីហាកន្លងទៅ នៅអាគារដ៏ខ្ពស់មួយ ក្នុងក្រុង Tongren ខេត្រ Guizhou ភាគនិរតីនៃប្រទេសចិន។
នៅក្នុងវីដេអូដែលថតបានសកម្មភាពនៃហេតុការណ៍នេះ គេឃើញ នារីម្នាក់ ឈរនៅខាងក្រៅបង្អួច ហើយ.កដៃរបស់នាងមានឈាម រាងកាយរបស់នាងហាក់ដូចរៀបនឹងលោតពីជាន់ទៅ ៧។ នៅលើដីខាងមុខមអាគារ ក្រុមអ្នកពន្លត់អគ្គីភ័យ បានត្រៀមពូកខ្យល់ជាស្រេច ដើម្បីការពារពេលនាងលោតចុះមែនទែន។ភ្លាមនោះ នៅជាន់ទី ៧ អ្នកពន្លត់អគ្គីភ័យម្នាក់ដែលមានចងខ្សែការពារ បានលោតវឹងចេញទៅក្រៅបង្អួច ឱបចង្កេះនារីនោះជាប់។ ក្រោយពីការប្រតាយប្រតប់ ចុងក្រោយបុគ្គលិកពន្លត់អគ្គីភ័យ ក៏អាចនាំនារីនោះចូលមកខាងក្នុងអាគារ ដោយមានជំនួយពីមនុស្សជាច្រើនផ្សេងទៀត។ បន្ទាប់មក នារីដែលធ្វើអត្ដឃាតមិនបានសម្រេចរូបនេះ ត្រូវបាននាំទៅព្យាបាលនៅមន្ទីរពេទ្យ។ មូលហេតុដែលនាំឱ្យនាងមានបំណងលោតសម្លាប់ខ្លួនបែបនេះ មិនទាន់ត្រូវបានគេបង្ហើបឱ្យដឹងនៅឡើយ៕
ដោយ ៖ តារាប្រភព ៖ Youtube/ Telegraph