អាឡឺម៉ង់៖ បន្ទាប់ពីការឡើងតវ៉ាដ៏ស្វិតស្វែង ទៅកាន់តុលាការអាឡ៉មង់ របស់លោក UlrichKoch ពីបទ ការអនុញ្ញាតអោយប្រពន្ធលោកចាក់ថ្នាំ សម្លាប់ខ្លួននៅប្រទេសស្វីស នាឆ្នាំ ២០០៥ មក តុលាការក្នុងតំបន់អឺរ៉ុប ក៏ចេញញ្ញត្តិមួយដើម្បី អោយមានការផ្លាស់ប្ដូរច្បាប់ ស្ដីពីសិទ្ធិសម្លាប់ខ្លួននៅអាឡឺម៉ង់ផងដែរ។ នេះបើតាមសេចក្ដីរាយការណ៍ពត៌មាន BBC ចេញ ពីតំបន់អឺរ៉ុប។width=456

តុលាការតំបន់អឺរ៉ុបបាននិយាយថា ប្រទេសអាឡឺម៉ង បើមិនទាន់ធ្វើការសម្រេចចិត្ដ ក្នុងការផ្លាស់ប្ដូរច្បាប់អនុញ្ញាតអោយមនុស្សធ្វើអត្តឃាតទេនោះ គ៏គួរណាស់តែយករឿងក្ដីការស្លាប់របស់ប្រពន្ធលោក​ Koch មកដោះស្រាយសិនដែរ។ ជាមួយគ្នានេះដែរ តុលាការអឺរ៉ុប European Court Human Rights (ECHR) បានព្រមានដល់តុលាការ ប្រទេសអាឡឺម៉ង់ ដើម្បីអោយតុលាការនេះ បង់ប្រាក់ចំនួន ២,៥០០ អឺរ៉ូ ដែលស្មើនឹង ២,៤៦០ ដុល្លារទៅអោយ​លោក​ Koch ដែរ។width=456តាលាការប្រទេសអាឡឺម៉ង់ ក៏បានតបវិញដែរថា ការធ្វើបែបណានោះ គឺវាអាស្រ័យទៅលើច្បាប់កពូល នៃប្រទេសជាតិរបស់ខ្លួនជាអ្នកអនុម័ត្ត ដូចនេះ​ ការដោះស្រាយរឿងក្ដី របស់លោក Koch គឹតុលាការនឹងធ្វើការដោះស្រាយនៅពេលក្រោយ។width=455បញ្ហាជម្រោងជម្រះរវាង តុលាការតំបន់អឺរ៉ុប និងតុលាការប្រទេសអាឡឺម៉ង់ យ៉ាងណានោះគឺមិនទាន់ដឹងនូវឡើយទេ។ សូមចាំដានដានពត៌មានលំអិតនៅពេលក្រោយទៀត៕

ដោយ៖ សារិនប្រភព៖ bbc