ព័ត៌មានអន្តរជាតិ ៖​ ហោចណាស់ ក្រុមការងារ ពន្លត់អគ្គីភ័យ ១៧ នាក់ បាន  ស្លាប់បាត់បង់ជីវិត ក្នុងហេតុការណ៍ គ្រោះថ្នាក់ ដ៏សាហាវ ផ្ទុះឆេះ ឃ្លាំងស្តុក សារជាតិ គីមី   គ្រោះ ថ្នាក់ កាលពីយប់ កន្លងទៅនេះ នៅក្នុងទីក្រុង Tianjin ប្រទេសចិន ។ ច្រើនជាងការស្លាប់បាត់  បង់ជីវិត ក្រុមពន្លត់ អគ្គីភ័យ ទាំង ១៧ នាក់ ពិតជាធ្វើអោយ អ្នករាល់គ្នា រន្ធត់ចិត្តនោះ រឿងហេតុ   អ្នកពន្លត់អគ្គីភ័យ ម្នាក់ក្នុងចំណោម ១៧ នាក់ ដែលបានស្លាប់នោះ ពិតជាធ្វើអោយអ្នករាល់គ្នា រន្ធត់ចិត្ត អាណិតអា សូរជាខ្លាំង ។

/

ស្ថិតនៅក្នុងវ័យ ២៥ ឆ្នាំ លោក Yin Yanrong ជាក្រុមការងារ ពន្លត់អគ្គីភ័យម្នាក់ក្នុងចំណោមក្រុម ការងារពន្លត់អគ្គីភ័យទាំង ១៧ នាក់ដែលបានស្លាប់បាត់បង់ជីវិត ពោលលោកបានស្លាប់បាត់បង់ ជីវិតអំឡុងបេសកម្មការងារ ពលីទាំងកម្លាំងកាយ កម្លាំងចិត្ត ទាំងជីវិត ដើម្បីជួយប្រជាជនផ្សេង ទៀត តែជាអកុសល លោកបានស្លាប់ក្នុងចំណោម អ្នកស្លាប់ តិច  បំផុត ៥០ នាក់   ១៧ នាក់ជា ក្រុមការងារពន្លត់អគ្គីភ័យ ៣៤ នាក់ជាពលរដ្ឋស៊ីវិល ខណៈច្រើនជាង ៧០០ នាក់ផ្សេងទៀត រង របួសធ្ងន់ ស្រាល កំពុងតែសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យនៅឡើយ ។តួរលេខអ្នកស្លាប់អាច នឹងមានការកើនឡើង ក៏ព្រោះតែស្ថានភាពអ្នកជម្ងឺរងគ្រោះ ធ្ងន់ធ្ងរខ្លាំង ។

គួរបញ្ជាក់ថា អ្វីដែលជាការសោកស្តាយចំពោះការបាត់បង់វីរៈបុរស ទាំង ១៧ នាក់នោះគឺថាម្នាក់ ក្នុងចំណោម ១៧ នាក់ ពោល លោក Yin Yanrong ទើបតែរៀបការ ភរិយា បានត្រឹមតែ ១២ថ្ងៃតែ ប៉ុណ្ណោះ ខណៈនាងបច្ចុប្បន្នភាព កំពុងតែ ពរពោះ កូនក្នុងផ្ទៃថែមទៀតផង ៕

- អាន ៖ Volkswagen ថ្មីៗ រាប់ពាន់គ្រឿង ទើបនាំចូល ឆេះខ្ទេច ក្នុងហេតុការណ៍ Tianjin ក្លាយជាគ្រោងឆ្អឹង អេតចាយ

- អាន ៖ សារ​ខ្លី ន័យជ្រៅ តែរំជួលចិត្តខ្លាំង មើលថែ ប៉ា គ្នាផងវើយ អាសម្លាញ់ បើគ្នា ស្លាប់ បន្តិចទៀតនេះ

 

/

/

/

/

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ឆៃណា