ប្រហែលជាឆ្ងល់ថាច្រើនឆ្នាំហើយដែលបាត់ដំណឹងតារាមានតូចកំពស់ទាបល្មមសាច់សខ្ចី ចូលចិត្តស្លៀកខ្លី បង្ហាញសាច់ភ្លៅខ្ចីដូចបណ្ដូលចេក អតីតភរយាលោក ផាន សុផាត និងជាមេម៉ាយស្រួយស្ញោកកាលពីប៉ុន្មានឆ្នាំនោះ គ្រាន់តែរំឭកដល់ថាជាអតីតប្រពន្ធលោក ផាន សុផាត នោះមានលោកអ្នកមួយចំនួនប្រហែលជាបានស្គាល់ហើយថាជាអ្នកនាង អ៊ុំ គន្ធា។
លោកអ្នកមួយចំនួនដែលធ្លាប់បានដឹងអំពីជីវិតរបស់នាងដែលជោគជ័យក្នុងការរកស៊ីរហូតដល់ពេលដែលបែកបាក់ស្នេហានោះប្រហែលជាដឹងហើយថានាងមិនអន់ណាស់ណានោះទេ គឺជានារីដែលអាចរកស៊ីចិញ្ចឹមខ្លួនឯងបានយ៉ាងងាយ ហើយមានមនុស្សមួយចំនួនប្រហែលជាគិតថាមកដល់ពេលនេះនាងប្រហែលជាកំពុងសំងំសុខស្រួលជាមួយស្វាមីថ្មី និងកូនៗនៅក្រៅប្រទេសហើយមើលទៅ ប៉ុន្តែអ្វីដែលលោកអ្នកកំពុងអាននេះនឹងមិននាំទៅដល់អ្វី ដែលមនុស្សមួយចំនួនរំពឹងទុកចំពោះអតីតតារាចម្រៀងរូបនេះនោះទេ។បើតាមប្រភពព័ត៌មានពីគេហទំព័រអង្គធំមេឌា បានអោយដឹងថាក្រុមការងារយកព័ត៌មានរបស់គេបានជួបអ្នកនាង អ៊ុំ គន្ធា ដោយចៃដន្យនៅម្ដុំមាត់បឹងបាយ៉ាប ជាមួយនិងកូនប្រុសទាំង ២ ដោយដោយមានយួរធុងដាក់ខ្ចៅខ្យងផង។ លោកអ្នកប្រហែលជាឆ្ងល់ថាហេតុអ្វីបានជាដូច្នេះទៅវិញ?អ្នកនាងអ៊ុំ គន្ធា អាយុ ៣២ ឆ្នាំ សព្វថ្ងៃសម្ងំលាក់ប្រាណជ្រក ក្រោមនឹមទុរគត នៅភូមិបឹងបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ បានរៀបរាប់ភ្ជាប់ដោយភាពក្តុកក្តួលថាជីវិតរបស់នាងដែលធ្លាក់ខ្លួនមកដល់ថ្នាក់នេះ ព្រោះតែក្រោយពេលដែលបានលះលែងគ្នាជាមួយអតីតស្វាមីលោក ផាន សុផាត រួចមកនាងនៅមានគ្រាន់បើនៅឡើយទេ ដែលនាងបានប្រមែប្រមូលអ្វីដែលនៅសល់មកចាប់ផ្ដើមជីវិតថ្មីហើយបានទិញផ្ទះមួយនៅម្ដុំផ្សារមាន់អាំង ប៉ុន្តែមិនដឹងជាកម្មអ្វី ក៏ចាញ់បោកបុរសម្នាក់ អស់ប្រាក់រាប់ម៉ឺនដុល្លារ។សព្វថ្ងៃ ឆាកជីវិតនាង និងកូនប្រុសទាំង ២ ជាទីស្រលាញ់ធ្លាក់ខ្លួនស្ទើររកអង្ករច្រកឆ្នាំងគ្មានជ្រកកោនក្នុងផ្ទះគេ ណាមួយខ្លួននាងមានជំងឺផង មិនអាចធ្វើការធ្ងន់បានឡើយ។ ប្រឈមនឹងបញ្ហាជីវិត នាងត្រូវបង្ខំចិត្តនាំកូនចុះរាវខ្ចៅខ្យង និងដកព្រលិត បេះត្រកួនក្នុងបឹងបាយ៉ាប យកទៅលក់។ចំណែកឯលោក ផាន សុផាត វិញបើតាមចម្លើយរបស់កូនប្រុសទាំង ២ មើលទៅហាក់ដូចជាមិនបានយកចិត្តទុកដាក់នឹងតំណក់ឈាមដែលបានបង្កជារូបរាងកូនប្រុសទាំង ២ នេះនោះទេ ទោះបីជាគេនៅជាអនីតិជនក្ដី។ កុមារា ផាត សុពេជ្រ អាយុ១២ឆ្នាំ និងកុមារាផាត សុវណ្ណ អាយុ១១ឆ្នាំត្រូវធ្លាក់ខ្លួនរើសអេតចាយ និងជួយម្ដាយក្នុងការរាវខ្យង បេះត្រគួន ព្រលឹត លក់និងបោះបង់ការសិក្សាដោយសារតែខ្មាស់គេពេក។ព័ត៌មាននេះទើបនឹងបានចេញនាពេលថ្មីៗនេះប៉ុណ្ណោះដែលច្រើនឆ្នាំមកហើយដែលមនុស្សភាគច្រើនគេគិតថាអ្នកនាង អ៊ុំ គន្ធា បាននាំកូនចេញទៅនៅក្រៅប្រទេស ការពិតទៅនាងបានធ្លាក់ខ្លួនតោកយ៉ាករកអង្ករច្រកឆ្នាំងគ្មាន ហើយរឿងនេះប្រហែលជាកំពុងតែរៀបល្បីហើយ យើងចាំមើលទាំងអស់គ្នាថាតើលោក ផាន សុផាត ជាអតីតតារាម្នាក់ដែរនោះ អាចមានប្រតិកម្មឬយ៉ាងណាបើកូនៗទាំង ២ ធ្លាក់ខ្លួនដល់មិនបានទៅរៀនទៅសូត្រទាំងខ្លួន នៅក្រោមនីតិភាពបែបនេះនោះ?
ដោយ៖ ម៉ូកាប្រែសម្រួលអត្ថបទពី៖ akt-media