ថៃ ៖ តាំងពីសម្តែងខ្សែភាពយន្តមួយដែលមានចំណងជើងថា Suddenly It's Magic ជាមួយគ្នារួចមក តារាសម្តែងពីរដួងគឺនាង Baifern Pimchanok និងលោក Mario Maurer ហាក់មិនឃើញសម្តែងជាគូជាមួយគ្នាទៀតទាល់តែសោះ ។ 

/

ហើយថ្មីៗនេះ Baifern និង Mario បានដាស់ការចងចាំដល់ហ្វេន ដោយចូលរួមកម្មវិធីមួយជាមួយគ្នា ព្រមទាំងបង្ហោះរូបថតជាមួយគ្នានៅលើគណនីអុិនស្រ្តាក្រាមរៀងៗខ្លួនថែមទៀតផង ។ 

/

/

ក្រោយឃើញបែបនេះមាន Fans ជាច្រើន ចង់ឲ្យអ្នកទាំងពីរ ចាប់ដៃគូជាមួយគ្នាសម្តែងក្នុងរឿងថ្មីម្តងទៀត ស្របពេលដែលខានបានឃើញអ្នកទាំងពីរសម្តែងរួមគ្នាអស់រយៈពេល ៨ ឆ្នាំមកហើយ ៕

/

/

/

/

/

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ sanook