ថៃ ៖ ក្នុងនាមជាតា​រាសម្តែងមានឈ្មោះល្បី រូបរាងក៏សង្ហាទៀតនោះ លោក Alek teeradetch ក៏ថែមទាំងជាមិត្តប្រុសដែលពូកែយកចិត្តសង្សារ និងពូកែរឿងចង្រ្កានជើងឆ្នាំងថែមទៀតផង ។ 

/

នៅក្នុងកម្មវិធីកំសាន្ត 3 Zapp នាង Toey Jarinporn ដែលជាមិត្តស្រីបានសរសើរសង្សារខ្លួនមិនដាច់ពីមាត់ថា នៅពេលដែលចេញពីថតកុន លោក Alek teeradetch បានទៅយកដល់កន្លែងថត​ រួចចម្អិនម្ហូបដែលនាងចូលចិត្តឲ្យញុំទៀតផង ។ 

/

នាង Toey Jarinporn បានបន្ថែមទៀតថា សង្សារនាងគឺជាមនុស្សម្នាក់ដែលពូកែចម្អិនម្ហូប ហើយលោកតែងតែសួរនាងថា ចង់ទទួលទានម្ហូបអ្វីដែរ ដូច្នេះលោកនឹងធ្វើដើម្បីនាង ។ តារាស្រីរូបនេះនិយាយថា នាងជានារីមានសំណាង ព្រោះមានសង្សារជាមនុស្សផ្អែមល្អែម ដែលចង់ធ្វើរឿងតូចតាចដែលនាងមិនដែលរំពឹងពីមុនមកនោះទេ ៕

/

/

/

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ kapook