ក្រុមហ៊ុនផលិតរថយន្តMercedes និងAMG របស់អាឡឺម៉ង់បានប្រកាសអោយដឹងថា នៅក្នុងពិធីជប់លៀងខ្សែភាពយន្តអន្តរជាតិ Cannes ឆ្នាំនេះ ក្រុមហ៊ុននឹងយករថយន្តMercedes ស្រោបមាសរបស់ខ្លួន ដើម្បីទទួលភ្ញៀវកិត្តិយសទាំងអស់ក្នុងដំណើរការនៃពិធីជប់លៀងខ្សែភាពយន្តនេះ។
ដើម្បីទទួលបណ្តារភ្ញៀវកិត្តិយសសំខាន់ៗ ស្របពេលនឹងការអបអរសាទរខួបកំណើត65ឆ្នាំពានរង្វាន់Palmeបានចាប់កំណើតឡើង រថយន្តទំនើប Mercedes និងAMG ត្រូវបានស្រោបដោយមាសភ្លឺចិញ្ចែងទាំងអស់។

នេះក៏ជាឱកាសមួយដើម្បីឲMercedes បង្ហាញនូវផលិតផលថ្មីលំដាប់អភិជននៅឯCannes 2012 នោះគឺជាស៊េរីដែលមានឈ្មោះថាSL65 AMG ស្រោបមាស។ រថយន្តនេះត្រូវបានផលិតតែ45គ្រឿងប៉ុណ្ណោះក្នុងទិវាអនុស្សាវរីយ៏ 45ឆ្នាំក្នុងការបង្កើតក្រសួងកីឡាAMG របស់ Mercedes-Benz។ ក្រៅពីនេះ Mercedes-AMG ក៏បានអញ្ចើញភ្ញៀវកិត្តិយសទាំងអស់ចូលរួមកម្មវិធីបើកសាកល្បងDriving Performance នៅFrench Rivieraជាមួយគំរូ AMG បច្ចុប្បន្ន និងទស្សនារថយន្តSL 63 AMG ពណ៌សនៅខាងមុខសាល Cannes ឆ្នាំនេះ៕


ដោយ៖ nanoប្រភព៖ 24h