ទូរស័ព្ទស៊ីមពីរ តំលៃថោកស៊េរីថ្មីរបស់ Samsung នឹងមានអេក្រង់ទំហំ 3 inch, camera ទំហំ 2 Megapixel។ ផលិតផលនេះ ត្រូវបានគេចាត់ទុកថាជា Version Update របស់ Galaxy Pocket Duos S5302។
បើតាម Sammobile, Galaxy Pocket Neo មានខ្នាតប្រវែង 104,95 x 57,8 x 11,8 mm។ វាមានអេក្រង់ទំហំ 3 inch កំរិតពន្លឺ QVGA រួមជាមួយកាមេរ៉ាក្រោយ 2 megapixel។ ក្នុងនោះវាក៏មានSupport នូវ Bluetooth 4.0, Wi-Fi 802,11 a/b/g/n, A-GPS និង microUSB ផងដែរ។
បច្ចុប្បន្ន ព័ត៌មានផ្សេងៗស្តីពីរូបសណ្ឋានរបស់ស្មាតហ្វូននេះ ដូចជា CPU, RAM, មេម៉ូរីក្នុង រឺក៏ប្រព័ន្ធប្រតិបត្តិការ នៅមិនទាន់បង្ហាញឲ្យដឹងនៅឡើយទេ។ នេះប្រហែលជា Version Updateរបស់ Galaxy Pocket Duos S5302 ព្រោះដោយសារតែឈ្មោះកូដរបស់វាគឺ S5310។

Galaxy Pocket Neo អាចធ្វើការបង្ហាញខ្លួននៅចន្លោះថ្ងៃទី 13/5 ដល់ 19/5 ខាងមុខនេះ ដែលតំលៃលក់ក៏មិនទាន់បង្ហាញឲ្យដឹងនៅឡើយ៕
ដោយ៖ សិលាប្រភព៖ VE