ប្លែកៗ ៖ បើយោងតាមសេចក្តីរាយការណ៍ ដែលបានចេញផ្សាយដោយទំព័រសារព័ត៌មានប្លែកបរទេស ស្កាយ កាលពីពេលកន្លងទៅនេះ បានបញ្ជាក់អោយដឹងថា ជប៉ុនបានបង្កើតម៉ូដអ្នកចាំទី រូបរាងជាចានបង្គន់ ទប់បាលមិនអោយចូលទី ខណៈពេលដែលវីដេអូរបស់វាត្រូវបានបង្ហោះចូលទៅក្នុងគេហទំព័រវីដេអូដ៏ពេញនិយម youtube ។

width=475

គួររំឭកផងដែរថា ក្រុមហ៊ុនជប៉ុនដែលបានចេញម៉ូដអ្នកចាំទីរាងបង្គន់មួយនេះ ក៏បាន​អញ្ជើញ​កីឡា​ករ​បាល់​ទាត់​ Tatsuhiko  'Dragon' Kubo. ទៅ​​ស៊ុត​ប៉េណាល់​ទី ដើម្បី​​បង្ហាញ​ទិស​ដៅ​របស់​បាល់​ដល់​ទស្ស​និក​ជន ។ លទ្ធ​ផល​​បង្ហាញ​ថា « អ្នក​ចាំ​ទី​ជា​រូប​បង្គន់ ​» អាច​បង្វែរ​ទៅ​រក​ទិស​ដៅ​នៃ​គ្រាប់​បាល់​បាន​យ៉ាង​ប្រាកដ​ប្រជា  ដោយ​សារ​តែ​មាន​ម៉ា​ស៊ីន​ថត​ចាប់​យក​សកម្ម​ភាព​នៃ​ទិស​របស់​បាល់ ដែល​កំពុង​ទាត់។ ដើម្បីអោយជ្រាបកាន់តែច្បាស់តាមដានទស្សនានូវវីដេអូឃ្លីបខ្លីខាងក្រោមនេះបន្តិចទៅ ៖

ដោយ ៖ ពិសិដ្ឋប្រភព ៖ Sky