ព័ត៌មានកំសាន្ត ៖ រឿងរ៉ាវដែលអូសបន្លាយពេលវេលាយ៉ាងយូរអង្វែងពេលនេះក៍បានឈានមកដល់ទីបញ្ចប់ ហើយក៏បានធ្វើទស្សនិកជនមួយចំនួនមានការខកចិត្តដោយសារតែមិនបានបន្តរឿងភាគដ៍ល្អអស្ចារ្យនេះតទៅដែរ ។
គួរបញ្ជាក់ឲ្យដឹងថា រឿង បេះដូងលាក់ស្នេហ៍ គឺជាសាច់រឿងដែលលាយឡំ ភាពឈឺផ្សារ ការអប់រំ ភាពផ្អែមល្អែម ខ្លឹមសារសាច់រឿងដែលពោរពេញទៅដោយការអប់រំ និងទំនាក់ទំនងស្នេហាបោកប្រាស់ និងស្នេហាបរិសុទ្ធរវាងតួឯកប្រុស និងតួឯកស្រី និងឈុតឆាកជាច្រើនទៀតដែលធ្វើឲ្យទស្សនិកជនទស្សនាហើយចង់ទស្សនាទៀត ។
ហើយសាច់រឿងដែលមានលាយឡំគ្រប់រសជាតិមួយនេះ បានចំណាយពេលវេលាយ៉ាងយូរក្នុងការចាក់បញ្ចាំង ឲ្យទស្សនិកជនបានទស្សនាយ៉ាងជក់ចិត្តដិតអារម្មណ៍ផងដែរ ។ ប៉ុន្តែពេលនេះសាច់ដ៏ល្អឯកមួយនេះបែរជាឈានដល់ទីបញ្ចប់ក្នុងថ្ងៃទី ២២ ខែសីហានេះ ហើយក៍សង្ឃឹមថា បងប្អូនជនរូមជាតិ និងរង់ចាំទស្សនាសាច់រឿងថ្មីដែលត្រៀមនឹងចាក់បញ្ចាំងបន្ទាប់ពីរឿង បេះដូងលាក់ស្នេហ៍ ក្នុងពេលឆាប់នេះ ៕
-ចុចអាន ៖ ខ្លាំងបាត់!! សា លុក និងសូ ចាល ដែលបងប្អូនថ្លៃក្នុងរឿង បេះដូងលាក់ស្នេហ៍ ជាប្តីប្រពន្ធពិតប្រាកដមែន






ដោយ ៖ គន្ធា
ប្រភព ៖ MYTV