អន្តរជាតិ ៖ តាមការអោយដឹងពីគេហទំព័រសារព័ត៌មានបរទេស rocketnews24 ដែលទើបតែបានចេញផ្សាយកាលពីថ្ងៃទី​ ០៤ កន្លងទៅនេះ បានអោយដឹងថា បុរសជនជាតិជប៉ុនម្នាក់ត្រូវបានអ្នកដំណើរផ្សេងទៀតថតរូបជាប់ ខណៈពេលដែលគាត់លួចថតរូបក្រោមសំពត់នារីជនឧជាតិជប៉ុនម្នាក់ផ្សេងទៀត ។

width=466

បើតាមសេចក្តីរាយការណ៍បន្ថែមថា  ករណីមួយនេះបានកើតឡើងវេលាម៉ោង ១៧:០៤ នាទី ( ម៉ោងក្នុងស្រុកប្រទេសជប៉ុន )  នៅឯស្ថានីយរថភ្លើង  Kawaguchi ស្ថិតនៅក្នុងក្រុង Saitama ប្រទេសជប៉ុន។ 

គួរបញ្ជាក់ផងដែរថា អ្នកដំណើរផ្សេងទៀត ដែលថតជាប់  នូវសកម្មភាពអាក្រក់របស់បុរសនោះក៏បានបង្ហោះវាចូលទៅក្នុងបណ្តាញទំនាក់ទំនងសង្គម ខណៈនោះដែរ ក៏មានមតិរិះគន់ដ៏ចាស់ដៃជាច្រើនត្រូវបានលើកឡើង បន្ទាប់ពីគេបានឃើញនូវរូបភាពមួយនេះ។

ប្រការគួរចងចាំ ៖ គួរ​អស់​ជន​ផង កុំ​ធ្វើ​កន្លង ទោះ​ស្រី​ទោះ​ប្រុស ទោះ​ធំ​ទោះ​តូច គួរ​ខ្លាច​កំហុស អំពើ​ឆ្គង​ខុស គួរ​ចៀស​វាង​ឆ្ងាយ ៕

ដោយ ៖ រិទ្ធីប្រភព ៖ rocketnews24