បើយោងទៅតាមការសិក្សាស្រាវជ្រាវនាពេលថ្មីៗនេះ បានអោយដឹងថា ចំពោះស្រ្តីក្នុងវ័យចំណាស់ កាលដែលទទួលទានស្រាក្រហម 1 ទៅ ២ កែវក្នុងមួយថ្ងៃអាចជួយកាត់បន្តយនូវជម្ងឺពុកឆ្អឹងបាន។

ការសិក្សាស្រាវជ្រាវនេះ   ត្រូវបានប្រកាសជាសាធារណៈ  កាលពីថ្ងៃទី 02 ខែ សីហា ដោយក្រុមស្រាវជ្រាវមួយក្រុមដែលមកពីវេទិកាស្រាវជ្រាវវិទ្យាសាស្រ្តអន្តរជាតិដែលផ្តោតសំខាន់ទៅលើ ថាតើ ធ្វើយ៉ាងណារកវិធីសាស្រ្តណាមួយជួយការពារប្រព័ន្ធឆ្អឹងស្រ្តីអោយបានរឹងមាំ។

width=490

គួរបញ្ជាក់ផងដែរថា បើយោងទៅតាមអ្នកជំនាញ ដោយបានធ្វើការវិភាគទៅលើការសិក្សាស្រាវជ្រាវមួយនេះដែលបានមកពីសកលវិទ្យាល័យ Oregon សហរដ្ឋអាមេរិក ក៏បានបញ្ជាក់អោយដឹងថា ការទទួលទានស្រាក្រហមអោយបាន  1 ទៅ 2 កែវ ក្ នុងមួយថ្ងៃពិតជាមានអត្ថប្រយោជន៍ចំពោះសុខភាព ពោលគឺ វាជួយការពារជម្ងឺពុកឆ្អឹង។

width=494

លើសពីនេះទៅទៀត    ការសិក្សាស្រាវជ្រាវនេះ  ត្រូវបានគេបញ្ជាក់អះអាងយ៉ាងច្បាស់បែបនេះបន្ទាប់ពីបានធ្វើការសិក្សាវិភាគទៅលើស្រ្តីប្រមាណជាង 14,000​ នាក់ នឹងបានរកអោយឃើញថា ក្នុងចំណោមពួកគេ  អ្នកដែលបានទទួលទានស្រាក្រហម 1 ទៅ 2 កែវក្នុងមួយថ្ងៃ  ពិតជាមានប្រសិទ្ធភាពចំពោះសុខភាពរាងកាយ  ពោលគឺ   ជួយការពារជម្ងឺពុកឆ្អឹងបានដល់ទៅ   70  ភាគរយឯណោះ៕

ដោយ ៖ មង្គលប្រភព ៖ Yourhealth