ស្ទើរតែមិនគួរអោយជឿ ៖ ក្រុមវេជ្ជបណ្ឌិត បើកប្រតិបត្តិការដោយធ្វើការវះកាត់ទៅលើលោកតា មានវ័យ ៧០ ឆ្នាំម្នាក់ យកចេញនូវ សម ប្រវែងជាង ១០ ស.ម ពីក្នុងលឹង្គរបស់គាត់ នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានប្លែកបរទេស ដឹមីរ័រ ។
គួររំឭកផងដែរថា លោកតាវ័យ ៧០ ឆ្នាំ ចូលនិវត្តន៍មួយនេះ បានធ្វើដំណើរទៅកាន់មន្ទីរពេទ្យមួយកន្លែង មានទីតាំងស្ថិតនៅក្រុង Canberra ប្រទេស Australia បន្ទាប់ពីគាត់មានអារម្មណ៍ថាឈឺចាប់ជាខ្លាំង ក្រោយពី សម មានប្រវែង ១០ ស.ម មួយនេះ បានដោតចាក់ចូលទៅក្នុងលឹង្គរបស់គាត់ ដោយអចេតនា ខណៈពេលដែលគាត់បានប្រើប្រាស់វា ធ្វើជាឧករណ៍សិច(ឧបករណ៍ជួយខ្លួនឯង) ។

ជាការពិត បន្ទាប់ពីមានការឆ្លុះ x-ray ទើបក្រុមវេជ្ជបណ្ឌិត ពិតជាមានភាពស្រឡាំងកាំងជាខ្លាំង ខណៈពេលដែលបានដឹងឭនូវករណីដ៏កម្រមួយនេះ ។ តែទោះជាយ៉ាងណា ក៏ដោយបើយោងតាមសម្តីក្រុមវេជ្ជបណ្ឌិត អោយដឹងថា កិច្ចអន្តរាគមន៍ជាពិសេស ក្នុងការវះកាត់និងធ្វើឡើង ដើម្បីជួយលោកតារូបនេះ ។ គ្រូពេទ្យនិយាយថា វាគឺជារឿងមិនធម្មតាមួយខណៈពេលដែលបានឃើញ វត្ថុមួយនេះ សៀតជាប់ទៅក្នុងលឹង្គយ៉ាងដូច្នេះ។ លើសពីនេះក្រុមគ្រូពេទ្យបានអះអាងបន្ថែមអោយដឹង ករណីនេះ ស្តែងអោយឃើញថា វាជាគំនិតច្នៃប្រឌិតមួយដែលក្រុមមនុស្សតែងធ្វើឡើងដោយមិនអាចហាមបាន ខណៈនៅតែម្នាក់ឯង។
ដោយឡែក បើយោងតាមរបាយការណ៍ International Journal of Surgery Case Reportក៏បានចុះផ្សាយនូវបញ្ជីវត្ថុមួយចំនួន ដែលបានជាប់គាំង នៅក្នុងខ្លួនមនុស្សរួមមានដូចជាខ្សែលួស សោរ ច្រាសដុះធ្មេញ ទ៉ែរម៉ូម៉ែត្រ ជាដើម ។ ជាការពិត ខណៈពេលដែលមានករណីទាំងនេះ កើតឡើងហើយ ក្រុមមនុស្សដែលជាជនរងគ្រោះ ព្យាយាមដោះស្រាយវាដោយខ្លួនឯង ក៏ដោយសារតែភាពអាម៉ាស់ តែអ្វីដែលនឹកស្មានមិនដល់នោះគឺថា ស្ថានភាពជម្ងឺកាន់តែអាក្រក់ជាងមុន ដូច្នេះមានតែរកជំនួយពីក្រុមវេជ្ជបណ្ឌិត ទើបជាការប្រសើរ៕
* ព័ត៌មានស្ទើរតែមិនគួរអោយជឿផ្សេងទៀត ដែលមិត្តអ្នកអាននិយម មាននៅខាងក្រោម៖
- ជិះស្គីក្តារ លេងជាមួយទឹកសមុទ្រ ពោរពេញទៅដោយសម្រា ម អត្ថបទរំជួលចិត្ត អប់រំ អោយមានការយក ចិត្តទុកដាក់- ប្រទះឃើញវីដេអូ ក្រុមក្មេងទំនើង លេងល្បែងគ្រោះថ្នាក់ រងការរិះគន់ យ៉ាងចាស់ដៃ ពីបណ្តាអ្នកលេង អ៊ិនធើណេត- ស្តេចចេញបញ្ជា យកទៅពេទ្យ ដោយផ្ទាល់ ខណៈមានគីឡូធ្ងន់ជាងគេ លើលោក (មានវីដេអូ)
ដោយ ៖ ពិសិដ្ឋប្រភព ៖ ដឹមីរ័រ