ប្រសិនបើអ្នកត្រូវការរថយន្តដែលមានកម្លាំងម៉ាស៊ីនខ្លាំង ធន់មាំ ខ្ពស់ អាចដឹកជញ្ជូនបានធន់និងអាចធ្វើដំណើរទៅផ្លូវជិតឆ្ងាយប្រកបដោយសុវត្ថិភាពខ្ពស់។ សូមជ្រើសរើសនូវរថយន្ត ៣ប្រភេទ ដែលកំពុងតែពេញនិយមបំផុតនៅលើពិភពលោក និងក្នុងព្រះរាជាណាចក្រកម្ពុជា។

១/ រថយន្ត Toyota Tundra ម៉ូដែលថ្មី ឆ្នាំ២០១៥  គឺជាប្រភេទរថយន្តបែបស្ពត  ដែលមានរូបរាងធំមាំ ខ្ពស់សង្ហា និងទាក់ទាញបំផុត ជាមួយនឹងរូបរាងថ្មី បានបំពាក់មកជាមួយនឹងកម្លាំងម៉ាស៊ីន ៥,៧ មាន ៨ម៉ាស៊ីន   សំបកកង់បែបស្ពតទំហំ  ១៨អ៊ីង ល្បឿនលឿន និង មានតម្លៃ ៤៥,០០០ដុល្លារ។

២/ រថយន្ត Toyota 4Runner ម៉ូដែលថ្មី  ឆ្នាំ២០១៥  គឺជារថយន្តដែលមានឈ្មោះល្បីល្បាញជាយូរណាស់មកហើយ  នៅលើសកលលោក  និង ក្នុងព្រះរាជាណាចក្រកម្ពុជា។ បច្ចុប្បន្នរថយន្តនេះ ​ បានផ្លាស់ប្តូរនូវរូបរាងខាងក្រៅ និង ខាងក្នុងថ្មី  កាន់តែទំនើប និងងាយស្រួលជាងមុន ដោយបានបំពាក់ប្រព័ន្ធបច្ចេកវិជ្ជាដ៏ថ្មីទំនើប នៅខាងក្នុង។ ជាពិសេស រថយន្តនេះ​ មានកម្លាំងម៉ាស៊ីន ៤,០ មានម៉ាស៊ីន ៦ និងមានតម្លៃ ៤៥,០០០ដុល្លារ។

៣/ រថយន្ត Toyota Tacoma គឺជាប្រភេទរថយន្តបែបស្ពត  ម៉ូដែលថ្មី  ឆ្នាំ២០១៥ ដ៏ប្រណិតមួយ  ដែលមានរូបរាងប្រហាក់ប្រហែលគ្នាទៅនឹងរថយន្ត Toyota Tundra ដែរ  ប្រសិនបើអ្នកមិនចាប់អារម្មណ៍។ អ្វីទាំងអស់សុទ្ធតែមានផ្លាស់ប្តូរថ្មី ទាំងរូបរាងខាងក្រៅ និងខាងក្នុងប្លែក  ទាក់ទាញ  ជាមួយនឹងកម្លាំងម៉ាស៊ីន  ៤,០ មានម៉ាស៊ីន  ៦ និង មានតម្លៃ ៣៣,០០០ដុល្លារនៅអាមេរិក៕

សូមទស្សនា រូបភាព ខាងក្រោម

រថយន្ត Toyota Tundra ម៉ូដែលថ្មី ឆ្នាំ២០១៥/

/

រថយន្ត Toyota 4Runner ម៉ូដែលថ្មី  ឆ្នាំ២០១៥/

/

រថយន្ត Toyota Tacoma គឺជាប្រភេទរថយន្តបែបស្ពត  ម៉ូដែលថ្មី  ឆ្នាំ២០១៥/

ប្រែសម្រួលដោយ៖ វណ្ណៈប្រភព៖ motortrend