យុវជនវ័យក្មេងម្នាក់ ត្រូវបានគេកាត់ប្រដាប់ភេទ នៅក្នុង Bar មួយដែលកំពុងមានមនុស្សជាច្រើន នៅទីក្រុង Huzhou ខេត្ត Zhejiang ភាគខាងកើតប្រទេសចិន។

មនុស្សជាច្រើនដែលបានឃើញហេតុការណ៍ផ្ទាល់ បាននិយាយប្រាប់ឲ្យដឹងថា ឈាមត្រូវបានហូរចេញពីមុខរបួសដែលត្រូវបានកាត់ និងប្រឡាក់ពេញកម្រាលថ្ម។ មនុស្សទាំងអស់ដែលមានមុខនៅទីនោះសុទ្ធតែមានការភ័យខ្លាច តក់ស្លុតយ៉ាងខ្លាំង។ ពេលនោះក៏មានអ្នកខលទូរស័ព្ទហៅរថយន្តសង្គ្រោះ និងប៉ូលិស។ ជាក់ស្តែង យុវជនរូបនោះបានស្លាប់បាត់បង់ជីវិតនៅលើថ្លុកឈាមមុននឹងរថយន្តសង្គ្រោះមកដល់។ ក្រុមគ្រូពេទ្យបានឲ្យដឹងថា ជនរងគ្រោះបានស្លាប់ ដោយសារតែបាត់បង់នូវឈាមច្រើនពេក។

/

ទន្ទឹមនឹងនោះ មនុស្សមួយចំនួនបានឲ្យដឹងថា ពួកគេបានឃើញបុរស ៤នាក់ចុះពីរថយន្តPorsche ពណ៌សដ៏ប្រណិតមួយ ហើយដើរចូលក្នុង Bar សំដៅទៅជិតយុវជនរងគ្រោះម្នាក់នោះ។ ជនរងគ្រោះត្រូវបានគេឲ្យដឹងថា បានមានទំនាក់ទំនងស្នេហាជាមួយនារីម្នាក់ ដែលនេះអាចជាមូលហេតុដែលបង្កមកពីការប្រចណ្ឌ៕

ដោយ៖ សិលាប្រភព៖ VGT