អន្តរជាតិ ៖  តាមការអោយដឹងពីទំព័រសារព័ត៌មានបរទេស  Happening  ដែលទើបតែបានធ្វើការចេញផ្សាយនាពេលកន្លងផុតទៅថ្មីៗនេះ បានបញ្ជាក់អោយដឹងថា  មានបុរសកម្លាំងមាំម្នាក់បានប្រើត្រចៀកខាងឆ្វេង ក្នុងការអូសទាញរថយន្ត ដែលមានទម្ងន់ដល់ទៅ ៨ តោន។

គួរបញ្ជាក់ផងដែរថា បុរសមាឌមាំ ចិត្តសឿងរូបនោះ មានឈ្មោះថា Lasha Pataraya វ័យ ៣២ឆ្នាំ ជាពលរដ្ឋរស់នៅក្នុងប្រទេស Georgia ។  លើសពីនេះទៅទៀត របាយការណ៍ដដែលនេះក៏បានបញ្ជាក់បន្ថែម  អោយដឹងផងដែរថា  លោក  Pataraya  ធ្លាប់បានបំបែកឯតទគ្គកម្មពិភពលោករួចម្តងមកហើយ ទាក់ទិនទៅនឹងការទាញរថយន្តដែលមានទម្ងន់ធ្ងន់ ពោលគឺ មានទម្ងន់ដល់ទៅ ៧,៨៥០ គីឡូក្រាម។

width=478

ដោយឡែក នាពេលនេះ លោកបានបំបែកឯតទគ្គកម្មពិភពលោកថ្មីមួយទៀត ដោយបានផ្តួលនូវស្នាដៃឯតទគ្គកម្មពិភពលោកចាស់ ដោយពេលនេះ លោកបានប្រើត្រចៀកខាងឆ្វេងតែមួយចំហៀងក្នុងការអូសរថយន្ត ដែលមានទម្ងន់ដល់ទៅ ៨ តោន។ ជ្រាបកាន់តែច្បាស់ តាមដានទស្សនានូវវីដេអូខាងក្រោមនេះ បន្តិចទៅ ៖

ដោយ ៖ រិទ្ធីប្រភព ៖ Happening