ជាង ១០ ឆ្នាំមកហើយ ដែលនាយ កុយ និងនាយ ក្រឹម បាន កំប្លែងបែកក្រុមគ្នា គឺនាយកុយមានក្រុមកំប្លែងមួយក្រុម និង នាយក្រឹមវិញក៏មានក្រុមដែរ បើទោះបីជាពួកគេមានក្រុម កំប្លែងរៀងៗខ្លួន ក៏គោលដៅពួកគេគឺដូចតែគ្នាទេ គឺកំប្លែងក្នុង គោលបំណងធ្វើឱ្យទស្សនិកជន ខ្មែរទាំងក្នុង និងក្រៅស្រុក បានសើចសប្បាយរាល់ចុងសប្តាហ៍ ដែលប្រទេសជាតិ កំពុងតែមានសុខសន្តិភាព ពេញលេញក្រោមការដឹកនាំរបស់ប្រមុខ រាជរដ្ឋាភិបាលរបស់យើង។
យោងតាមប្រភពព័ត៌មានច្បាស់ការណ៍ពីស្ថានីយទូរទស្សន៍បាយ័ន បានឱ្យដឹងថា នាយកុយ និងនាយក្រឹមនឹងចាប់ដៃគ្នាកំប្លែងឡើងវិញជាមួយនឹងតារាកំប្លែងរួម ក្រុមចាស់ៗដទៃទៀតដូចជា យាយអឿន យាយយ៉យ តាវីតាមីនសេ នាយសង់ស៊ីស។ ប្រភពនេះក៏បានឱ្យដឹងបន្តទៀតថា ដោយសារមានការចង្អុលបង្ហាញពី ថ្នាក់ដឹកនាំក៏បានសំណូមពរឱ្យនាយកុយ នាយក្រឹម ចាប់ដៃគ្នាកំប្លែងឡើងវិញសម្រាប់សម្ដែងនៅស្ថានីយទូរទស្សន៍បាយ័នតែ មូយប៉ុណ្ណោះ ដើម្បីចាប់ដៃគ្នាទាក់ទាញប្រជាប្រិយឡើងវិញ ដែលប្រាកដជាធ្វើឱ្យទស្សនិកជនសប្បាយសើចចុកពោះដូចគ្រាមុន ព្រោះពួកគេសុទ្ធតែមានសមត្ថភាពសម្តែងដូចគ្នា ពិបាកនឹងរកក្រុមកំប្លែងណាប្រៀបធៀបបានឡើយបន្តាប់ពីជាង ១០ឆ្នាំមកហើយ ដែលពួកគេប្រកាន់នូវគោលជំហរសម្ដែងតែក្រុមរៀងខ្លួនៗប៉ុណ្ណោះ។

បើពិតដូច្នេះមែន ការចាប់ដៃគ្នាត្រឡប់ជាថ្មីរបស់នាយកុយ នាយក្រឹម នឹងធ្វើឱ្យកក្រើកឆាកបាយ័នជាថ្មី និងធ្វើឱ្យទស្សនិកជនរង់ចាំទទួលយកទស្សនីយភាពកំប្លែងរួមគ្នានេះដោយ អន្ទះសារ ។ ការកំប្លែងរួមគ្នានេះ នឹងចាប់ផ្ដើមឆាប់ៗនេះនៅស្ថានីយទូរទស្សន៍បាយ័ន ក្នុងឱកាសឆ្នាំថ្មីប្រពៃណីខ្មែរ ឬ ក្រោយបុណ្យចូលឆ្នាំខ្មែររួច៕
ដោយ៖ សិលាប្រភព៖ ហេបភីខេមបូឌា