ភ្នំពេញ ៖ មន្រ្តីអង្គភាពប្រឆាំងអំពើ ពុករលួយ កាលពី រសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៥ បានចុះទៅសួរ ចម្លើយម្តាយ ឧកញ៉ា ថោង សារ៉ាត់ នៅពន្ធនាគារព្រៃស ក្រោយជនជាប់ចោទរូបនេះ និងប្តីរបស់ខ្លួន ត្រូវបានចាប់ខ្លួន ហើយត្រូវបាន តុលាការសម្រេចចោទប្រកាន់ និងដាក់ពន្ធនាគារ ជាលើកទី២ ។

ទេសរដ្ឋមន្រ្តី និងជា ប្រធានអង្គភាព លោក ឱម យ៉ិនទៀង បានថ្លែងប្រាប់ មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលតាមទូរស័ព្ទ នៅរសៀល ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៥យ៉ាងដូច្នេះថា «មន្រ្តីអង្គភាព ប្រឆាំងអំពើពុករលួយ ពិតជាបានទៅស្តាប់ចម្លើយ ម្តាយឧកញ៉ា ថោង សារ៉ាត់ មែន នៅពន្ធនាគារកាល ពីម្សិលមិញ»។

យ៉ាងណាក៏ដោយ លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង មិនបានបញ្ជាក់អំពីលទ្ធផល នៃការស្តាប់ ចម្លើយរបស់ ជនជាប់ចោទរូបនេះទេ៕

/

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល