ស្ទើរតែមិនគួរអោយជឿ ៖ Jasmine Santana  ​ជាគ្រូបង្រៀនវិទ្យាសាស្រ្តសមុទ្រម្នាក់ មកពីវិទ្យាស្ថាន Catalina Island Marine Institute ហៅកាត់ថា CIMI បានប្រទះឃើញសាកសពត្រី oarfish យក្សមួយក្បាល ដែលមានប្រវែងដល់ទៅជិត   ៦ ម៉ែត្រ  ឯណោះ ខណៈពេលដែលនាង កំពុងតែលេងកីឡាជ្រមុជទឹក  (snorkeling)  នៅឯឆ្នេរសមុទ្រភាគខាងត្បូងរដ្ឋCalifornia សហរដ្ឋអាមេរិក    នេះបើយោងតាមការដកស្រង់អត្ថបទសារព័ត៌មានប្លែកៗពីគេហទំព័របរទេស Yahoo ។

លោក  Mark  Waddington  ជាប្រធានក្រុមជាន់ខ្ពស់   មកពីវិទ្យាស្ថានខាងលើ បានគូសបញ្ជាក់បន្ថែមអោយដឹងថា   ពួកយើងមិនដែលធ្លាប់បានឃើញ  សាកសពត្រី  oarfish ធំយ៉ាងដូច្នេះនោះទេ ពោលគឺ  អាមួយចុងក្រោយ     និង ធំជាងគេដែលពួកយើងធ្លាប់បានឃើ​ញមានប្រវែងត្រឹមតែជិតមួយម៉ែត្រតែប៉ុណ្ណោះ។

width=433

បើយោងតាមការសិក្សាស្រាវជ្រាវ    របស់វិទ្យាស្ថាន   CIMI  អះអាងអោយដឹងថា  ពូជត្រីoarfish   ប្រភេទនេះ   គឺជាពូជត្រីកម្រម៉្យាង  ដែលចូលចិត្តរស់នៅក្នុងជម្រៅទឹកដល់ទៅជិត ១     ពាន់ម៉ែត្រ ។  គួរបញ្ជាក់ផងដែរថា  ក្រោយពីបានប្រទះឃើញសាកសពត្រីមួយក្បាលនេះ នៅជម្រៅទឹកជាង ១០ ម៉ែត្រនោះ   នាង  Jasmine  Santana  ក៏បានសម្រេចចិត្តនាំវាមកដីគោក ខណៈពេលដែលគិតថា ពិតជាគ្មាននរណាម្នាក់ជឿនោះទេ។

ដោយឡែក      សាកសពត្រីមួយក្បាលនេះ  បើតាមប្រភពសារព័ត៌មានដដែលបន្ថែមថានឹងធ្វើការកប់ត្រលប់ទៅវិញ  នៅលើដីឆ្នេរខ្សាច់  ក្រោយពីធ្វើការសិក្សាស្រាវជ្រាវ  ក៏ដូចជាដាក់តាំងបង្ហាញណែនាំសិស្សថ្នាក់ទី ៦ ទី ៧ និងទី ៨ នៃវិទ្យាស្ថាន CIMI ៕

* ព័ត៌មានស្ទើរតែមិនគួរអោយជឿ និងចម្លែកៗ ដ៏គួរអោយចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖

- ជាប់គាំង នឹងស្ពាន កំពស់ដល់ទៅជិត ៧ ម៉ែត្រ មានរយៈពេលដល់ទៅ ២០ នាទី - ចម្លែកហួស ៖ បុរសម្នាក់សន្លប់ ខណៈបង្គន់មួយ ស្រាប់តែផ្ទុះឡើង- ប្រទះឃើញ រូបភាពស្នាមរបួស ដ៏គួររន្ធត់ ក្រោយពីងពាង មានពឹសខ្លាំងបំផុតខាំ- ប្រឈមមុខ នឹងការកាត់ផ្តាច់ជើង ក្រោយពីងពាងមានពឹសបំផុត របស់អង់គ្លេសខាំ- កៅអីការិយាល័យមួយ ស្រាប់តែផ្ទុះឡើង ធ្វើអោយស្រ្តីមា្នក់ រងរបួសជាទម្ងន់

ប្រែសម្រួល ៖ សំណាងប្រភព ៖ Yahoo