រថយន្តស៊េរីថ្មីម៉ាក Kia Sorento KX-3 2.2D របស់ Verdict ជារថយន្តដែលបានរចនារូបរាងឲ្យមានលក្ខណៈមានអំណាច និងបំពាក់ដោយម៉ាស៊ីនស្អាតជាងមុន។ រថយន្ត Kia គឺជាប្រភេទរថយន្តថ្នាក់ខ្ពស់ មានភាពស្រស់ស្អាត ដែលគួរឲ្យគយគន់ និងមានសម្ថភាពល្អក្នុងការគ្របគ្រងលំនឹងដៃចង្កូតបានល្អ។

ក្នុងការរចនាផ្នែកខាងក្នុងវិញមានលក្ខណៈពិសេសដូចជា កញ្ចក់ការពារកំដៅថ្ងៃ ប្រព័ន្ធបញ្ឆេះម៉ាស៊ីនដោយមិនប្រើសោរ ប្រព័ន្ធបញ្ជារដោយចុចប៉ះ (touchscreen) និងឧបករណ៍បំពងសំលេងចំនួន ១០ ដែលមានកំលាំង ៤៩៥វ៉ាត់។ កៅអីអង្គុយមានផាសុខភាព ដែលមានបីជួរ ជាមួយនឹងប្រព័ន្ធម៉ាស៊ីនត្រជាក់។
ប្រព័ន្ធកង់ត្រូវបានរចនាឲ្យមានលំនឹងក្នុងការបើកបរ។ សូមបញ្ជាក់ថារថយន្តម៉ាក Kia Sorento KX-3 2.2D នេះត្រូវបានគេចាត់ទុកជារថយន្តដែលអាចនាំលោកអ្នកឲ្យធ្វើដំណើរកំសាន្តបានគ្រប់រដូវកាល។ រថយន្តបានចេញលក់ហើយនៅក្នុងតំលៃ 35,000 ផោន៕
ដោយ៖ រិនដូ
ប្រភព៖ .autoexpress.