រថយន្ត Vuhl 05 ម៉ូដែលថ្មី ឆ្នាំ២០១៣ ជាប្រភេទរថយន្ត​ Sport ដ៏ទំនើប ដែលមានរាងស្រស់សង្ហា ធន់មាំ ស្រស់ស្អាត ទាក់ទាញ និង មានល្បឿនលឿន ផលិតនៅប្រទេសម៉ិចសិចកូ។

រថយន្ត Vuhl 05 ឆ្នាំ២០១៣ ត្រូវតុបតែង និង រចនាម៉ូដឡើងយ៉ាងប្រណិត ទាំងរូបរាងខាងក្នុងនិង ខាងក្រៅ ធ្វើពីអាល្លុយញីម៉ូញ និង ដែកថែប ដែលបានបំពាក់ជាមួយនឹងបច្ចេកវិជ្ជាថ្មី ម៉ាស៊ីនមានកំលំាងខ្លាំង ស៊ីសាំង ២.០លីត្រ/១០០ គ.ម មានទ្វារ ៤  ជាមួនឹងកង់ Sport ដ៏ស្រស់ស្អាត។

ជាពិសេស រថយន្ត Vuhl 05 អាចបើកបរបាន នៅលើផ្លូវរាបស្មើធម្មតា និង នៅលើក្រឡិកក្រឡុក ដោយងាយស្រួល និង រក្សាថែនៅលំនឹងបានយ៉ាងល្អ  ដោយសារតែ រថយន្តមានទម្ងន់ធ្ងន់ ៦៩៥គ.ក និង មានតំលៃប្រហាក់ប្រហែល ៨៤,០០០ដុល្លារ ($84,000)។ល៕

សូមទស្សនា រូបភាព ខាងក្រោម!!!

/

/

/

/

/

/

/

/

/

ដោយ៖ វណ្ណៈប្រភព៖ tinhte