ក្រៅពីវិធីផ្សេងទៀត ការរក្សាស្បែកឱ្យភ្លឺរលោង ក៏ពាក់ព័ន្ធនឹងការសំយោគវីតាមីន D ផងដែរ ដែលមានប្រសិទ្ធភាពគ្រប់គ្រងសីតុណ្ហភាពរាងកាយ និងជួយកាត់បន្ថយសារធាតុគ្រោះថ្នាក់ ដែលអាចប៉ះពាល់ដល់សុខភាពរបស់យើង ។ 

បញ្ហាគឺថា យើងបន្ដប្រឈមនឹងកត្ដាផ្សេងៗ  ដែលអាចធ្វើឱ្យខូចគុណភាពស្បែកដូចជា ពន្លឺថ្ងៃ ភាពកខ្វក់ ទម្លាប់ញ៉ាំអាហារមិនល្អ ជក់បារី និងអ្វីៗផ្សេងទៀត ។ ដោយសារតែកត្ដាទាំងនេះហើយ ទើបយើងចាំបាច់ត្រូវ អនុវត្ដតាមគន្លឹះខាងក្រោម ដើម្បីរក្សាស្បែកឱ្យរលោងភ្លឺថ្លា ។  /

១.  ទទួលទានអាហារល្អចំពោះសុខភាព៖ អាហារដើរតួនាទីយ៉ាងសំខាន់ ចំពោះសុខភាពស្បែករបស់យើង ។ យោងតាមការសិក្សាមួយ ធ្វើឡើងដោយមនុស្សមួយក្រុម មកពីសាកលវិទ្យាល័យឱសថសាស្រ្ដ Baylor College of Medicine (Texas) រដ្ឋតិចសាស់ បានឱ្យដឹងថា សារធាតុចិញ្ចឹម អាហារ លំនាំរបបអាហារប្រចាំថ្ងៃមួយចំនួន អាចធ្វើឱ្យកើតជំងឺស្បែកជាយថាហេតុ ។

 ការយកចិត្ដទុកដាក់ខ្ពស់ចំពោះការស្រូបយកគ្រប់គ្រាន់នូវមីក្រូ និងម៉ាក្រូសារធាតុចិញ្ចឹម អាចជួយបង្ការបញ្ហាស្បែកមួយចំនួន និងបញ្ហាស្បែកចាស់ជាងវ័យ ។ ម្យ៉ាងទៀត វាធ្វើជួយឱ្យស្បែករបស់យើង មានសុខភាពល្អ និងមានសំណើម ។ 

 ដូច្នេះ ជាទូទៅ របបអាហារប្រចាំថ្ងៃ ដែលលោកអ្នកត្រូវដាក់បញ្ចូលមានដូចជា៖ បន្លែ និងផ្លែឈើ ធញ្ញជាតិ គ្រាប់ផ្លែឈើ សាច់សត្វ និងត្រីមិនសម្បូរជាតិខ្លាញ់ និងទឹក ។  មិនតែប៉ុណ្ណោះ ត្រូវជៀសវាងញ៉ាំពពួកអាហារមួយចំនួនដូចជា៖ អាហារដុតវេចខ្ចប់ ស្ករគ្រាប់ និងស្ករច្នៃ សាច់ក្រក និងអាហារបំពង ដែលប្រើខ្លាញ់ច្រើន ។

/

 ២. ការពារស្បែកពីពន្លឺថ្ងៃ ៖ ការប៉ះនឹងកម្ដៅថ្ងៃ គឺជាកត្ដាមួយ ដែលអាច ធ្វើឱ្យខូចសុខភាពស្បែករបស់យើង ។ កាំរស្មី UV  អាចបង្កផលប៉ះពាល់មិនល្អដល់ស្បែកដូចជា ស្បែកចាស់ជាងវ័យជាដើម ។ ស្បែកខូចនេះ យើងអាចមើលឃើញតាមរយៈ ស្បែកជ្រីវជ្រួញ ស្នាមជាំ និងស្បែកយារធ្លាក់ ។ ម្យ៉ាងទៀត កត្តានេះ ក៏ធ្វើឱ្យកើនឡើងគ្រោះថ្នាក់នៃជំងឺមហារីកស្បែកផងដែរ ។  ដូច្នេះ ប្រសិនបើគោលបំណងរបស់លោកអ្នក គឺរក្សាស្បែករបស់លោកអ្នកឱ្យមានសុខភាពល្អ និងភ្លឺរលោង លោកអ្នក ត្រូវប្រើឡេការពារកម្ដៅថ្ងៃឱ្យបានរាល់ថ្ងៃ ធ្វើជាផ្នែកមួយនៃទម្លាប់ថែរក្សាសម្រស់របស់លោកអ្នក ។ នេះ គឺជាអ្វី ដែលការស្រាវជ្រាវរបស់វេជ្ជបណ្ឌិត Bens បានលើកឡើង ។ /

៣. រក្សាទម្លាប់លាងសម្អាត ៖  ការរក្សាទម្លាប់លាងសម្អាត ពាក់ព័ន្ធនឹងការលាងសម្អាតមុខ ជាមួយនឹងផលិតជាក់លាក់ណាមួយ ដែលត្រូវនឹងប្រភេទស្បែករបស់លោកអ្នក ។ ក្រៃលែងជាងនេះទៅទៀត អ្នកត្រូវប្រាកដថា អ្នកបានលាងសម្អាតម្សៅ Makeup មុនពេលចូលគេង ។ អំឡុងពេលថ្ងៃ ស្បែករបស់អ្នកប៉ះនឹងធូលី និងជាតិពុល ដែលអាចបង្កបញ្ហាដល់ស្បែក បើទោះជាអ្នក ពុំបានចាប់អារម្មណ៍ពីដំបូងក៏ដោយ ។ 

 ម្យ៉ាងទៀត កាកសំណុល Makeup អាចបិតរន្ធញើស និងនាំឱ្យកើតស្នាមជាំ ។ ហេតុនេះហើយ យកល្អ អ្នកត្រូវសម្អាតមុខរបស់អ្នកឱ្យបាន ២ ដងក្នុងមួយថ្ងៃ គឺពេលព្រឹក និងពេលយប់ និងត្រូវប្រើផលិតផលកម្ចាត់ស្នាមឱ្យបានម្ដង ឬពីរដង ក្នុងមួយសប្ដាហ៍ ។ 

/

 ៤. គន្លឹះធ្វើឱ្យស្បែកភ្លឺរលោង - គេងឱ្យបានគ្រប់គ្រាន់៖ ការសម្រាក និងគេងឱ្យបានគ្រប់គ្រាន់ គឺជារឿងសំខាន់ នៅពេលនិយាយដល់ការរក្សាស្បែករបស់យើងឱ្យភ្លឺរលោង ។ ជាក់ស្ដែង ការសិក្សាស្រាវជ្រាវមួយ ធ្វើឡើងដោយមនុស្សមួយក្រុម មកពីសាកលវិទ្យាល័យ Case Western University (United States) បានបង្ហាញថា វាមានទំនាក់ទំនងរវាង ការគេងពុំគ្រប់គ្រាន់ ដែលធ្វើឱ្យស្បែកចាស់ជ្រីវជ្រួញ និងបញ្ចុះមុខងាររបាំងការពារស្បែក ។ ដូច្នេះ ដើម្បីធ្វើឱ្យស្បែករបស់យើង មានសុខភាពល្អ យើងគួរតែគេងឱ្យបានពី ៧ ទៅ ៨ ម៉ោង ក្នុងមួយយប់ ។ 

/

 ៥. គន្លឹះធ្វើឱ្យស្បែកភ្លឺរលោង - ជៀសវាងទម្លាប់អាក្រក់៖ ការជក់បារី និងផឹកគ្រឿងស្រវឹងច្រើនហួសហេតុទាំងពីរយ៉ាងនេះ អាចធ្វើឱ្យប៉ះពាល់សម្រស់របស់ស្បែក ។ វាមិនត្រឹមតែធ្វើឱ្យស្បែកស្ងួត និងស្រអាប់ប៉ុណ្ណោះទេ ថែមទាំងនាំឱ្យស្បែកចាស់ជ្រីវជ្រួញ មុនអាយុទៀតផង ។ ដូច្នេះ​ ប្រសិនបើអ្នក ចង់ជៀសវាងបញ្ហានោះ អ្នកគួរតែនៅឱ្យឆ្ងាយពីទម្លាប់អាក្រក់ទាំងនេះ ។

/

 ប្រើផលិតផលថែរក្សាស្បែកមុខ Bionike មែនហើយ ដើម្បី អនុវត្ដការថែទាំស្បែក ដែលយើង បានលើកឡើងខាងលើ យើងមិនអាចមើលរំលងផលិតផលថែរក្សាស្បែកមុខនោះទេ ។ យើង សូមណែនាំ ផលិតផល Bionike ដែលមានរូបមន្ដផ្សំពិសេស ដើម្បីបំពេញតម្រូវការគ្រប់ប្រភេទស្បែក ។ វារួមបញ្ចូលទាំងប្រភេទស្បែក ដែលងាយប្រតិកម្ម និងប្រភេទស្បែក ដែលត្រូវការការព្យាបាលពិសេស ផងដែរ៕ 

 ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ steptohealth