រថយន្ត Lexus RX 350 SUV ម៉ូដែលថ្មី ឆ្នាំ២០១៤ បានបន្ថែម និង អភិវឌ្ឈខ្លួនឱ្យកាន់តែប្រសើរឡើងមួយកម្រិតទៀត កាន់តែទំនើប និង កាន់តែងាយស្រួលបំផុត សំរាប់អតិថិជនប្រើប្រាស់។

រថយន្ត Lexus RX 350 SUV ម៉ូដែលថ្មី ឆ្នាំ២០១៤ ត្រូវបានផលិតឡើងជាមួយនឹងរូបរាងស្រដៀងគ្នានឹងម៉ូដែលចាស់ នៅតែស្រស់ស្អាត ដែលមានរូបរាងខាងក្រៅ  ត្រូវបានរចនាម៉ូដឡើងយ៉ាងប្រណិត និង ទាក់ទាញយ៉ាងខ្លាំងមានរាងធំមាំធន់ និងបានផ្លាស់ប្តូរ នូវកៅអីអង្គុយខាងក្រោយថ្មី  និង ប្រព័ន្ធហ្រ្វាំងថ្មី កាន់តែមានសុវត្ថិភាពខ្ពស់ ក្នុងពេលបើកបរ។ល។

ជាពិសេសរថយន្ត Lexus RX 350 SUV ម៉ូដែលថ្មី ឆ្នាំ២០១៤ នេះ ត្រូវបានបំពាក់ដោយប្រព័ន្ធបច្ចេកវិជ្ជាដ៏ទំនើបនៅខាងក្នុង ដូចជា ប្រព័ន្ធគ្រប់គ្រង និង ការពារសុវត្ថិភាពពេលបើកបរ  ពោងសុវត្ថិភាពនៅខាងមុខ និង ខាងក្រោយ និងពោងការពារសុវត្ថិភាព   ការពារក្បាលជង្គង់អ្នកបើកបរ។ មួយវិញទៀតរថយន្តដ៏ប្រណិតនេះ​ បានបំពាក់ជាមួយនឹងឧបករណ៍ដ៏ទំនើបជាច្រើនទៀតអាចតភ្ជាប់ជាមួយនឹងទូរស័ព្ទ Iphone និងទូរស័ព្ទ Smart Phone ដទៃទៀត ទៅនឹងរយថន្តបានយ៉ាងងាយស្រួលសំរាប់អ្នកប្រើប្រាស់ និង មានតំលៃ ៣៩,៧៦០ដុល្លារ នៅអាមេរិក៕

សូមទស្សនា រូបភាព ខាងក្រោម

/

/

/

/

/

/

/

ប្រែសម្រួលដោយ៖ វណ្ណៈប្រភព៖ edmunds