ពិតជាគួរសរសើរចំពោះបុរសវ័យចំណាស់ម្នាក់ មានវ័យ ៦២ឆ្នាំហើយ ដែលក្លាហានមិនខ្លាចស្លាប់ហ៊ានវាយបក តទល់ជាមួយក្រុមចោរមានកាំភ្លើងក្នុងដៃ ដែលមកគំរាមប្លន់ក្នុងហាងលក់ដូររបស់គាត់។

តាមរយះរូបភាព នៅក្នុងវីដេអូដែលថតបានតាមរយះកាមេរ៉ាសុវត្ថិភាព ក្រុមចោរមានគ្នាពីរនាក់ក្នុងនោះមានម្នាក់មានកាំភ្លើងកាន់ក្នុងដៃ បានចូលមកភ្ជង់ប្លន់ម្ចាស់ហាងលក់ដូរមួយកន្លែង ហើយគំរាមរកលុយពីម្ចាស់ហាងនោះ។ ប៉ុន្តែ ជំនួសដោយការមិនភ័យតក់ស្លុក បុរសចំណាស់ដែលជាម្ចាស់ហាង បានយកដំបង វាយតបត ជាមួយនឹងក្រុមចោរទាំងនោះ ដែលទីបំផុតពួកវាបានដាក់មេប្រូចរត់ចេញបាត់ ដោយមិនមានយកអ្វីបានឡើយ។

សូមទស្សនាវីដេអូខាងក្រោមនេះ ទាំងអស់គ្នា ៖

អំពើលួច ឆក់ ប្លន់ គឺជាអំពើដែល សង្គមជាតិ ស្អប់ខ្ពើមយ៉ាងខ្លាំង ហើយជនបង្ក នឹងត្រូវទទួលទោសដោយការជាប់គុក ជាធរមាន។ ដូច្នេះ សូមយុវជនខ្មែរ មេត្តាចៀសឲ្យឆ្ងាយ ពីអំពើទាំងអស់នេះ៕

ដោយ៖ សិលាវីដេអូ៖ youtube