រដូវស្លឹកឈើជ្រុះនៅទីក្រុងហុងកុង គឺជារដូវដ៏មនោរម្យ ដែលនាំមកនូវប្រជាជនចង់មក លេងកំសាន្តនៅឆ្នេរសមុទ្រ ស្រូបយកខ្យល់អាកាសបរិសុទ្ធ លាយឡំជាមួយនឹងក្លិនស្លឹក ឈើ។ ជាមួយនឹងអាកាសធាតុត្រជាក់ល្មម ដែលមានពន្លឺកំដៅគ្រប់គ្រាន់ បានធ្វើឲ្យឆ្នេរ សមុទ្រនៅទីក្រុងហុងកុង ក្លាយជាតំបន់ទេសចរមួយ ដែលអំនោយផលសំរាប់ភ្ញៀវទេសចរមកបោះជំរុំកំសាន្តលេងនៅពេលទាំងថ្ងៃ ទាំងយប់។

ឆ្នេរសមុទ្រនេះមានទីតាំងនៅទីក្រុងរណប Sai Kung ដែលអ្នកធ្វើដំណើរចេញពី ហុងកុង ដោយចំណាយពេលតែមួយម៉ោងប៉ុណ្ណោះ។ នៅពេលទៅដល់តំបន់ឆ្នេរ ភ្ញៀវទេសចរទាំង ឡាយនឹងដក់អារម្មណ៍ជាមួយនឹងទេសភាពដ៏ស្រស់ត្រកាលរបស់ឆ្នេរខ្សាច់ស និងផ្ទៃទឹកថ្លាឈ្វេង អមទៅដោយជួរភ្នំពណ៌ខៀវស្រងាត់។ នៅទីនោះក៏មានកន្លែងបំរើសេវាកម្មដូចជាសណ្ឋាគារ និងភោជនីយដ្ឋានផងដែរ។
នៅពេលយប់ភ្ញៀវទេសចរអាចបោះជំរុំកំសាន្តលេងនៅតាមឆ្នេរ ហើយច្រៀងលេងកំសាន្ត យ៉ាងសប្បាយ ជាមួយនឹងបរិយាកាសដែលមិនអាចបំភ្លេចបាន៕
ដោយ៖ រិនដូ
ប្រភព៖ bbc