ខណៈពេលដែលនៅលើពិភពលោកយើងនេះ តែងតែមានការដាក់ដេញថ្លៃនូវវត្ថុបុរាណមួយចំនួន ក៏ដូចជាវត្ថុមានតម្លៃ ថ្មីៗនេះ បើតាមប្រភពព័ត៌មានបរទេស បានចេញផ្សាយអោយដឹងផងដែរថា ក៏មានការដាក់ដេញថ្លៃ នូវខោក្នុងរបស់កំពូលតារាចម្រៀងរ៉ក់ គឺលោក Elvis Presley ដែលវាមានតម្លៃដល់ទៅ £10,000 ។
គួរបញ្ជាក់ផងដែរថា ខោក្នុងដែលត្រូវបានពាក់ដោយកំពូលតារាចម្រៀងរ៉ក់រូបនេះ កាលពីអំឡុង៣៥ ឆ្នាំមុន នឹងត្រូវបានដាក់ដេញថ្លៃជាសាធារណៈ នាខែក្រោយនេះ។

មិនត្រឹមតែប៉ុណ្ណោះ បើតាមរបាយការណ៍ បានបន្ថែមអោយដឹងផងដែរថា វាត្រូវបានលោក Elvis Presley ពាក់ជាលើកចុងក្រោយនៅក្នុងការសម្តែងមួយក្នុងឆ្នាំ ១៩៧៧ ហើយក៏ជាឆ្នាំដែលគាត់បានស្លាប់បាត់បង់ជីវិតផងដែរ។
លើសពីនេះទៅទៀត កម្មវិធីលក់ដេញថ្លៃដែលប្រព្រឹត្តិទៅក្នុងអំឡុងខែក្រោយនេះ ក៏នឹងអាចមានការដាក់លក់ដេញថ្លៃ នូវខ្សែអាថ័វីដេអូ ដែលត្រូវបានថតដោយភរិយារបស់លោក Presley ក្នុងអំឡុងកម្មវិធីពិសេស ពោលគឺ អំឡុងកម្មវិធីរៀបអាពាហ៍ពិពាហ៍របស់ពួកគេ៕
ដោយ ៖ ពិសិដ្ឋប្រភព ៖ newstalk