យោងតាមប្រភពព័ត៌មាន ពីគេហទំព័រមួយបានឲ្យដឹងថា តារាចម្រៀងស្រី Sita Chan ជនជាតិហុងកុង អាយុ ២៦ឆ្នាំ បានស្លាប់បាត់បង់ជីវិត ដោយសារគ្រោះថ្នាក់ចរាចរណ៍ កាលពីព្រឹកថ្ងៃពុធ ម្សិលមិញនេះ។
ប្រភពព័ត៌មានបានប្រាប់ ឲ្យដឹងទៀតថា គ្រោះថ្នាក់នេះកើតឡើង នៅពេលដែលនាងត្រឡប់ទៅផ្ទះវិញ បន្ទាប់ពីនាងហាត់ច្រៀង បទថ្មីរបស់នាង អស់រយៈពេល ៣ម៉ោងជាមួយនឹងគ្រូតន្ត្រី។
Sita Chan ត្រូវបានបញ្ចូនទៅមន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីនាងជួបគ្រោះថ្នាក់ ប៉ុន្តែជាអកុសល នាងត្រូវស្លាប់បាត់បង់ជីវិតនៅវេលាម៉ោង ៤:១៦ ព្រឹក នៅមន្ទីរពេទ្យ Kwong Wah។ ដំណឹងគ្រោះថ្នាក់របស់នាង បានធ្វើឲ្យក្រុមការងារ និងមិត្តភក្តិ ក៏ដូចជាក្រុមគ្រួសាររបស់នាងទាំងមូល មានការតក់ស្លុតយ៉ាងខ្លាំង។
Sita Chan ចូលសិល្បៈតាំងពីឆ្នាំ ២០១១ ហើយក្នុងឆ្នាំដដែលនោះ នាងក៏បានឈ្នះពានរង្វាន់ “Best Newcomer Award” នៅឯ Jade Solid Gold Best Ten Music Awards៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល