ស្បែកមុខ ស្ងួត គ្មានសំនើម ជំា ខ្មៅ គឺជាបញ្ហា ដ៏ធំមួយ សំរាប់មនុស្សគ្រប់ៗ រូប ជាពិសេសសំរាប់មិត្តស្រ្តី។ ប៉ុន្តែ សូមកុំបារម្ភ ខាងក្រោមនេះ វិធីធ្វើម៉ាសបិទមុខ ដែលអាចធ្វើ ឱ្យស្បែកមុខ របស់អ្នក ស ភ្លឺ ចែងចាំ រលោង និង គ្មានមុន ក្នុងរយៈពេល ដ៏ខ្លី៖

width=456

១/ ម៉ាសធ្វើឱ្យស្បែកមុខភ្លឺរលោង៖ -ទឹកក្រូចឆ្មា ១ស្លាបព្រាបាយ-ទឹកប៉េងប៉ោះ ១ស្លាបព្រាបាយ-ទឹកត្រសក់ ១ស្លាបព្រាបាយ-និង ទឹកប្រេង essential oil​​ ឬ​ sandal wood  ១ស្លាបព្រាបាយ  លាយចូលគ្នា  ឱ្យសព្វ  រួចបិទ ឬ លាបលើផ្ទៃមុខ  ទុករយៈពេល ១៥ ទៅ ២០នាទី។ បន្ទាប់មក  លាងសំអាតមុខនឹងទឹកក្តៅ ឧណ្ឌៗ។ ធ្វើបែបនេះ ២ដង ក្នុង ១សប្តាហ៍  ស្បែកមុខ  របស់អ្នក នឹងប្រែក្លាយទៅជា ស និង ភ្លឺរលោង។

បញ្ជាក់៖ ទឹកប្រេង essential oil​​ ឬ​  sandal wood និង  ទឹកត្រសក់  អាចរកទិញ បានផ្សារទំនើប៕

ដោយ៖ វណ្ណៈប្រភព៖ wikihow