ស្ទើរតែមិនគួរអោយជឿ ៖ តាមពិតទៅ វាមែនជាការពិតអ្វីនោះទេ វាគ្រាន់តែជាការរៀបចំឡើងរបស់ក្រុមមនុស្សមួយចំនួនតែប៉ុណ្ណោះ ខណៈពេលដែលបេក្ខភាពវីដេអូមួយនេះ គេអាចហៅបានថា ជាវីដេអូ ល្បិចឬបន្លាច បែបរប៉ិលរប៉ុច (Prank Video) នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានប្លែកបរទេស ម៉េត្រូ ។

ប្រភពសារព័ត៌មានដដែលបន្ថែមថា សកម្មភាពនៃការថតវីដេអូ ត្រូវបានគេផ្តិតយកទិដ្ឋភាពរួម ពីចំណតឡានក្រុងមួយកន្លែង    មានទីតាំងស្ថិតនៅក្នុងប្រទេសប្រេស៊ីល  ហើយវាគឺជាសមិទ្ធផលស្នាដៃ   ដែលបង្កើតឡើងដោយ  Universal Studios  ខណៈវាគឺជាយុទ្ធសាស្រ្តទីផ្សារមួយ ក្នុងការផ្សព្វផ្សាយខ្សែភាពយន្តថ្មី Curse of Chucky ។ ខាងក្រោមនេះ គឺជាវីដេអូជ្រាបកាន់តែច្បាស់ តាមដានទស្សនាទាំងអស់គ្នាណា៎ ៖

ប្រែសម្រួល ៖ កុសលប្រភព ៖​ ម៉េត្រូ