អង់គ្លេស  ៖  បើតាមរបាយការណ៍ដែលបានចេញផ្សាយដោយគេហទំព័រសារព័ត៌មានចក្រភពអង់គ្លេស The Sun បានអោយដឹងថា វីដេអូដែលត្រូវបានថតជាប់នូវសកម្មភាពចោរលួចទូរស័ព្ទដៃស្មាតហ្វូន iPhone ពីទារក ត្រូវបានបង្ហោះចូលទៅក្នុងគេហទំព័រវីដេអូដ៏ពេញនិយម Youtube ជាផ្លូវការ។

width=481

គួរបញ្ជាក់ផងដែរថា បើយោងតាមសម្តីស្រ្តីដែលមានឈ្មោះ Danielle Hinnigan ត្រូវជាម្តាយរបស់ទារកតូចនោះ  បានអោយដឹងថា  នាងបានអោយទូរស័ព្ទ iPhone  របស់នាងទៅកូនគាត់  ដើម្បីមើលកម្មវិធីកំសាន្ត Barney របស់ក្មេងៗ  ស្របពេលដែលនាងទុកគេចោល ហើយដើរទិញឥវ៉ាន់បាត់។

លុះពេលត្រលប់មកវិញ  ទើបនាងបានដឹងថា  ទូរស័ព្ទដៃនោះ ត្រូវបានចោរលួចបាត់ទៅហើយ ស្របពេលដែលនាងនិយាយបញ្ជាក់ថា    សា្វមីរបស់នាងពិតជាខឹងខ្លាំងជាក់ជាមិនខាន  ខណៈពេលដែលនាងមានការធ្វេសប្រហែសបែបនេះ ។ ដើម្បីអោយជ្រាបកាន់តែច្បាស់ថាតើ  សកម្មភាពលួច មានទិដ្ឋភាពរួមយ៉ាងណានោះ  តាមដានទស្សនានូវវីដេអូ ខាងក្រោមនេះបន្តិចទៅ  ៖

ប្រការគួរចងចាំ ​៖ ប្រហែសបាត់ ប្រយ័ត្នគង់

ដោយ ៖ ពិសីប្រភព ៖ Thesun