តារាក្នុងរឿង G.I Joe លោក Channing Tatum ត្រូវបានគេចាត់ទុកជាតារាប្រុសដែលស្រស់សង្ហាជាងគេបំផុតប្រចាំឆ្នាំ ២០១២ ដែលកម្មវិធីនេះត្រូវបានធ្វើឡើងដោយ People Magazine អស់រយៈពេល ២៤ឆ្នាំមកហើយ។/បេក្ខជនចុងក្រោយដែលចួលរួមក្នុងកម្មវិធីនេះជាមួយលោកមានដូចជា George Clooney, Hugh Jackman, Harrison Ford, Danzel Washington និង Brad Pitt ជាដើម។ តែក្នុងនោះក៏ចង់រៀបរាប់ពីតារាខ្លះដែលគេចំអកថាមិនអាចគ្រងពានរង្វាន់ បុរសសង្ហារប្រចាំឆ្នាំ នេះផងដែរ ដែលក្នុងនោះ ៥ នាក់គឺ៖

១. Steven Tylor/ជាតារាចម្រៀងជើងចាស់ នរណាក៏ស្កាល់ ជាមួយនឹងសម្លេងស្អកៗ តែច្រៀងបានពិរោះដែលមនុស្សជាច្រើនចូលចិត្តសម្លេងរបស់គាត់។ ហើយក៏ជាអតីតអ្នកដាក់ពិន្ទុក្នុងកម្មវិធី American Idol មួយរូបផងដែរ។តែជាអកុសលគេភាគច្រើននិយាយថាគាត់នេះ ប្រហែលជាគ្មានវាសនាបានគ្រងពានជាប្រុសស្អាតទេមើលទៅ។

២. Johna Hill/តារាភាពយន្តកំប្លែងរូបនេះប្រហែលជាមិនមានសំណាងគ្រងពាននេះដូចគ្នាប្រសិនបើគាត់មិនព្រមស្រកគីឡូខ្លះ តែយ៉ាងណាទោះបីជាគាត់មិនអាចក្លាយជាបុរសសង្ហារប្រចាំឆ្នាំ បានយ៉ាងហោចណាស់ក៏អាចក្លាយជាអ្នកកំប្លែងប្រជាប្រិយភាពមួយបានផងដែរ។

៣. Willem Defoe/លោកម្នាក់នេះហើយគឺជាលោកតួចិត្តអាក្រក់ក្នុងរឿង SpiderMan វគ្គទឺ ១ ហើយលោកអ្នកប្រហែលជាមិនបាច់ឆ្ងល់ទេថាហេតុអ្វីបានជាគាត់មិនអាចគ្រងពាន បរុសសង្ហាប្រចាំឆ្នាំបាន? គឺវាមកពីស្នាមញញឺមបីសាចរបស់គាតនេះហើយ។

៤. Rom Perlman/លោកអ្នកប្រហែលជាធ្លាប់បានទស្សនារឿង Hell Boy ហើយមើលទៅ បើមើលទៅមាឌរបស់តួអង្គក្នុងរឿងនោះហាក់ដូចជាមានមាឌធំគួរសម តែធាតុពិតគឺជា Rom Perlman សោះ! គាត់ចាស់ណាស់ទៅហើយក្នុងនោះគាត់ក៏មិនមានស្នាមញញឹមទាក់ទាញនោះទេ ទើបគេមិនអាចទទួលគាត់អោយក្លាយជាប្រុសស្អាតប្រចាំឆ្នាំ បាន។

៥. Adam Driver/ម្នាក់នេះគឺ ១០០% មិនអាចទទួលយកជាប្រុសស្អាតបាន! គាត់ជាតួឯកក្នុងរឿងភាគទូរទស្សន៍ចំណងជើងថា Girls របស់ HBO ហើយគាត់ធ្លាប់ធ្វើជាទាហានម៉ារីន ប៉ុន្តែប្រហែលជាមិនសមជាប្រុសស្អាតនោះទេព្រោះមិនមែនគ្រប់គ្នាដែលជាទាហានសុទ្ធតែជាប្រុសស្អាតនោះទេ៕

ដោយ៖ ម៉ូកាប្រភពពី៖ Starpulse