ប្លែកៗ ៖ យោងតាមគេហទំព័របរទេស Sky បានចេញផ្សាយនាពេលកន្លងទៅ បានអោយដឹងថាមានប៉ូលីសចរាចរណ៍មួយរូប បានធ្វើអោយអ្នកដំណើរមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ស្របពេលដែលប៉ូលីសចរាចរណ៍មួយនេះ បានបញ្ជេញនូវកាយវិការកំប្លុកកំប្លែង ក៏ដូចជារាំផងដែរ ខណៈពេលដែលកំពុងបញ្ជាចរាចរណ៍នៅលើដងផ្លូវ។

លើសពីនេះទៅទៀត របាយការណ៍ដដែលបានបន្ថែមថា រឿងចម្លែកអារម្មណ៍មួយនេះ បានកើតឡើងនៅឯ Charlotte, North Carolina សហរដ្ឋអាមេរិក ក្នុងអំឡុងកិច្ចប្រជុំគណៈបក្សប្រជាធិបតេយ្យដែលមានរយៈពេលដល់ទៅ ៣ ថ្ងៃ។
គួរបញ្ជាក់ផងដែរថា ចាប់តាំងពីថ្ងៃដំបូងនៃកិច្ចប្រជុំមួយនេះ ចរាចរណ៍ក៏បានចាប់ផ្តើមមមាញឹកផងដែរដែលជាហេតុធ្វើអោយក្រុមភ្នាក់ងារមានសមត្ថកិច្ច ពោលគឺ ក្រុមមន្រ្តីប៉ូលីសចរាចរណ៍តែម្តងត្រូវចេញមកធ្វើអន្តរាគមន៍ ដោយត្រូវសំរួលចរាចរណ៍ក្នុងក្រុង ។ ដោយឡែក ទោះបីជាមានការនឿយហត់ក្នុងការបញ្ជៀសចរាចរណ៍ កុំអោយមានការកកស្ទះក៏ដោយ ក៏មន្រ្តីប៉ូលីសចរាចរណ៍ម្នាក់រីករាយនឹងការងាររបស់ខ្លួនផងដែរ ពោលគឺ គាត់បានបញ្ជាចរាចរណ៍ តាមរយៈកាយវិការរាំរបស់គាត់។
ដើម្បីអោយជ្រាបកាន់តែច្បាស់ថាតើ ទិដ្ឋភាពរាំរបស់ប៉ូលីសចរាចរណ៍ មានភាពប្លែក នឹងទាក់ទាញយ៉ាងណានោះ សូមតាមដានទស្សនានូវវីដេអូឃ្លីបខ្លីខាងក្រោមនេះ បន្តិចទៅ ៖
ដោយ ៖ ពិសិដ្ឋប្រភព ៖ Sky