Bruno Mars ត្រឡប់មកជាថ្មី ជាមួយនឹង ស្ទីលជំនាន់ចាស់សារជាថ្មីម្តងទៀត ដែលធ្វើអោយទស្សនិកជន មិនទស្សនាមិនបាន ។ វីដេអូចំរៀងថ្មីនេះ មានចំណងជើងថា Treasure ជាវីដេអូចំរៀងទី ៣ របស់ Bruno Mars ដែលបានដកស្រង់ចេញពី Album Unorthodox Jukebox ដែលជា Album លក់ដាច់អស់ច្រើនជាង ១ លានថាសចំរៀង ។
Bruno Mars តារាចំរៀងវ័យ ២៧ ឆ្នាំបាននាំអារម្មណ៍ ទស្សនិកជនទៅមើល ស្ទីលចំរៀងជំនាន់ឆ្នាំ ៨០ ដើម្បីអោយប្លែកអារម្មណ៍ម្តង ។ វីដេអូចំរៀង Treasure នេះដឹកនាំសំដែងដោយខ្លួនលោកផ្ទាល់ រួមដៃជាមួយ Cameron Duddy ដែលជាអ្នកដឹកនាំ ក្នុងបទរបស់ Bruno Mars ពីមុនមកដែល ។ ដើម្បីកុំអោយទស្សនិកជនទន្ទឹងរង់ចាំយូរ ដូចនេះសូមទៅទស្សនាទាំងអស់គ្នា ៕