ថ្មីៗនេះ ទូរទស្សន៍ VTV1 របស់វៀតណាម បានចេញផ្សាយអំពីលាយសាំងក្លែងក្លាយដ៏ធំមួយរបស់ឃ្លាំងសាំង Trau Dien ក្នុងក្រុងហូជីមិញ ប្រទេសវៀតណាម។

ទូរទស្សន៍ VTV1 បានអោយដឹងថា នៅកន្លែងផ្គត់ផ្គង់ប្រេងសាំងដ៏ធំនេះ នៅពេលមានរថយន្ដដឹកប្រេងសាំងមកដល់ មានក្រុមយុវជនជាច្រើននាក់បាននាំគ្នាមកបូមសាំង A92 ចេញពីសាទែនលើរថយន្ដ រួចបូមធាតុរាវពណ៌.ស ល្អក់ចូលក្នុងសាទែននោះវិញ។ សាំង A92 ត្រូវបានបូមចេញប៉ុន្មាន ធាតុរាវពណ៌.ស ល្អក់ ក៏ត្រូវបានគេបូមបញ្ចូលប៉ុណ្ណោះដែរ។

 /

គេសង្កេតឃើញថា រថយន្ដទាំងអស់ដែលបានចូលក្នុងតំបន់នេះ គឺសុទ្ធតែត្រូវបានបូមសាំងចេញពី ២,០០០ ទៅ ៣,០០០ លីត្រ បន្ទាប់ពីសារធាតុរាវពណ៌.ស នោះត្រូវបានគេបូមបង្គ្រប់ចំនួន។ ក្រុមអ្នកលាយសាំងក្លែងក្លាយមួយចំនួនក្នុងទីតាំងលាយសាំង Trau Dien នេះ បានអោយដឹងថា ក្រោយពីត្រូវបានលាយ សាំងក្លែងក្លាយទាំងនេះនឹងត្រូវបានដឹកទៅកាន់ស្ថានិយប្រេងសាំងនានារបស់ក្រុមហ៊ុន ក្នុងតំបន់មួយចំនួនក្នុងក្រុង ហូជីមិញ និងខេត្ត Binh Duong ដើម្បីលក់។

width=478

ក្រៅពីនេះ ពួកគេក៏ថែមទាំងប្រើវិធីលាយសាំង A83 អោយទៅជាសាំង A92 ផងដែរ។ អ្នកលាយម្នាក់បានអោយដឹងថា វិធីនេះ គឺយកសាំង A83 លាយជាមួយសាំង A92 រួចបន្ថែមថ្នាំពណ៌ខៀវបន្ដិច កូរអោយសព្វ ក្នុងរយៈពេល ១៥នាទីនឹងអាចលក់ចេញបាន។

ប្រភពព័ត៌មានខាងលើបន្ថែមថា សាំងក្លែងក្លាយនេះកំពុងត្រូវបានចរាចរណ៍ក្នុងតំបន់មួយចំនួន ដូចជាខេត្ត Tay Ninh(ជាប់ស្វាយរៀង និងកំពុងចាម), Kien Giang, An Giang(ជាប់ខេត្ត តាកែវ) និង Can Tho(នៅដែនដីសណ្ដរភាគខាងត្បូងវៀងណាម) រួននិងខេត្ត Dak lak ទៀតផង។

width=488

សម្រាប់ប្រទេសកម្ពុជា គេនៅមិនទាន់ដឹងថា មានលក់សាំងក្លែងក្លាយដែរ ឬយ៉ាងណានោះទេ។ប៉ុន្ដែ អ្នកប្រើប្រាស់គួរតែមានការប្រុងប្រយ័ត្ន នៅពេលទិញសាំងដែលមានតម្លៃថោកជាងទីផ្សារ៕

 

 

ដោយ ៖ សូរីយ៉ាប្រភព ៖ DT