មហាវិទ្យាល័យមួយដែលស្ថិតនៅក្នុងលំដាប់កំពូលផងដែរនៅ New York (ស្ថិតក្នុងក្រុម Ivy League – ក្រុមមហាវិទ្យាល័យដែលមានកេរ្តិ៍ឈ្មោះ និងល្បីល្បាញនៅអាមេរិច) កំពុងមានរឿង Scandal មួយដែលទាក់ទងនឹងរឿងអាសអាភាសក្រោយពីតារាម៉ូដែលមិនមែនអាជីពម្នាក់ចូលបណ្ណាល័យថតវីដេអូក្តៅសាច់របស់ខ្លួនដោយខ្លួនឯងផ្ទាល់។
បណ្ណាល័យមហាវិទ្យាល័យ Cornell - កន្លែងដែលតារាម៉ូដែលមិនមែនអាជីពថតវីដេអូ Hot របស់ខ្លួន
បណ្ណាល័យរបស់មហាវិទ្យាល័យច្បាប់ Cornell មានសៀវភៅជាច្រើនឲ្យនិស្សិតធ្វើការស្រាវជ្រាវដើម្បីជំនួយការរៀនសូត្រឲ្យកាន់តែល្អ។ ជាក់ស្តែង នាង Cameron Knight ដែលជាតារាម៉ូដែលមិនមែនអាជីព មានគោលបំណងចង់ក្លាយជាតារាដ៏ល្បីម្នាក់ បានទុកបណ្ណាល័យមិនមែនជាកន្លែងដើម្បីរៀនសូត្រនោះឡើយ គឺនាងបានចូលបណ្ណាល័យ Carpenter Hall ដោយកាន់ចូលជាមួយនូវកាបូបពណ៌ផ្កាឈូកមួយ និងឧបករណ៍លេងជាច្រើនក្នុងនោះ។
នាង Cameron Knight ជាតារាម៉ូដែលមិនមែនអាជីព មានគោលបំណងចង់ក្លាយជាតារាដ៏ល្បីម្នាក់
នារីសក់លឿងដ៏ស៊ិចស៊ីម្នាក់នេះ បានថតវីដេអូដោយខ្លួនឯងផ្ទាល់តាមរយះទូរស័ព្ទដៃ។ នៅក្នុងវីដេអូដែលមានរយះពេល 5នាទី, Cameron បានបង្ហាញនូវសកម្មភាពបែបស្រើបស្រាលទាំងកណ្តាលថ្ងៃត្រង់ នៅចំពោះវត្តមានរបស់និស្សិតជាច្រើននាក់ទៀតដែលកំពុងយកចិត្តទុកដាក់ស្រាវជ្រាវរៀនសូត្រ ហើយបង្ហោះវីដេអូនោះឡើងអ៊ីនធឺណេត។
ដោយ៖ សិលាប្រភព៖ k14