គេហទំព័រ  Securitydaily ទើបតែបានចុះផ្សាយថា  គេហទំព័រវៀតណាមរាប់រយត្រូវបានវាយប្រហារពីសំណាក់ក្រុមហែកឃើរចិន។  ជាក់ស្ដែង មានគេហទំព័រ វៀតណាមចំនួន ប្រហែល ៧៤៦ ស្ថាប័ន ត្រូវរងការវាយប្រហារ គិតចាប់ពីថ្ងៃទី ២៨សីហាមកទល់នឹងបច្ចុប្បន្ន។

/

យោងតាមស្ថិតិពី Securitydaily គិតដោយឡែក ក្នុងថ្ងៃទី ២៨សីហា មានគេហទំព័រចំនួន ២៨៩ ស្ថាប័នរបស់វៀតណាម ក្លាយជាជនរងគ្រោះ នៃការវាយប្រហារ DDoS និងប្ដូរផ្លាស់អ៊ីនធឺរហ្វេស defacement ។

ការវាយប្រហារខាងលើ  ត្រូវបានធ្វើឡើងយ៉ាងខ្លាំងក្លា  និងបន្តបន្ទាប់ ក្នុងថ្ងៃទី ៤កញ្ញា ដែលពេលនោះ មានគេហទំព័រដល់ទៅ ៣៧៣ស្ថាប័ន ត្រូវរងគ្រោះ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ជាងនេះ គឺថា ក្នុងចំណោម ៧៤៦ គេហទំព័រ ដែលត្រូវរងការវាយលុក មានគេហទំព័ររដ្ឋចំនួនដល់ទៅ ៨ (ដែលមានឈ្មោះដូមេន gov.vn) និងគេហទំព័រប្រមាណជា ៤០ ផ្សេងទៀត របស់បណ្ដាស្ថាប័នអប់រំវៀតណាម (មានដូមេន edu.vn)។

/

តារាងនៃគេហទំព័រដែលត្រូវបានវាយប្រហារ ត្រូវគេចុះផ្សាយនៅលើទំព័រ 1937cn.net (ជាប្លក់សន្ដិសុខអ៊ីនធឺរណែតមួយ ត្រូវបានវៀតណាម ចាត់ទុកថា មានបំណងជម្រុញឱ្យហែកឃើរ បើកការវាយប្រហារទៅលើគេហទំព័ររបស់វៀតណាម)។ ប្រភពព័ត៌មានបានឱ្យដឹងថា មិនត្រឹមតែ 1937cn.net នោះទេ ដែលបានបញ្ចេញ “ស្នាដៃ”  Sky-Eye ដែលជាក្រុមហែកឃើរធំមួយរបស់ចិន  ក៏បានចូលរួមការវាយលុក  លើគេហទំព័ររបស់វៀតណាម  ដោយបានធ្វើការវាយប្រហារលើគេហទំព័រ ជិត ១០០ស្ថាប័នរបស់វៀតណាម។

width=441

នេះ​ជា​ក្រុម​ហែក​ឃើរ​ខ្លាំង​បំផុត​របស់​ចិន

យោងតាមព័ត៌មានថ្មីបំផុត ឱ្យដឹងថា គិតមកដល់ពេលនេះ គេហទំព័រប្រហែលជាង ៥០% ក្នុងចំណោមគេហទំព័រវៀតណាម ដែលត្រូវហែកឃែរវាយប្រហារ នៅតែមិនទាន់ដោះស្រាយបញ្ហាបាននៅឡើយ។

គួរ​រំលឹក​ថា មុន​នេះ ក៏​មាន​ការ​វាយ​ប្រហារ​ឆ្លើយ​ឆ្លង​គ្នា​ រវាង​ហែក​ឃើរ​វៀត​ណាម និង​ហែក​ឃើរ​ចិន បណ្ដាល​ឱ្យ​គេហ​ទំព័រ​របស់​ប្រទេស​ទាំង​ពីរ​ រង​ការ​ខូច​ខាត​។ មូលហេតុ​ដែល​នាំ​ឱ្យ​កើត​មានការ​វាយ​ប្រហារ​ខាង​លើ គឺ​ដោយ​សារ​តែ​ ប្រទេស​ទាំង​ពីរ​ កំពុង​មាន​ទម្លោះ​ដណ្ដើរ​ដែន​សមុទ្រ និង​ប្រជុំ​កោះ​មួយ​ចំនួន នៅ​សមុទ្រ​ចិន​ខាង​ត្បូង​៕​

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ Securitydaily