ភ្នំពេញ៖ បន្ទាប់ពីមានការចុះផ្សាយ បញ្ហាលួចចំឡង បទចម្រៀងរបស់កម្ពុជា ពីបណ្ដាគេហទំព័រមួយ បានវាយសំពងយ៉ាងចាស់ដៃ ទៅលើផលិតករ តារាចម្រៀងល្បីជាច្រើន រួចមក មិនទាន់មានខាងក្រុមហ៊ុន ផលិតចម្រៀងណាមួយ ហ៊ានចេញមុខ បកស្រាយនៅឡើយទេ ខណៈដែលតារាចម្រៀង ល្បីរបស់ប្រទេសជិតខាង កំពុងឆ្វេចឆ្វាច ក្នុងការគ្រោង ដាក់ពាក្យប្ដឹង ទៅលើផលិតករកម្ពុជា នឹងតារាចម្រៀង មួយចំនួនទៀត ដែលមានលួចចំឡង ទំនុកច្រៀងរបស់ខ្លួន ។

ចំណែកឯមហាជនជា អ្នកនិយមប្រើប្រាស់ បណ្ដាញសង្គមហ្វេសបុកវិញ ហាក់សម្ដែងអារម្មណ៍ មិនល្អជាមួយនឹង ការដែលត្រូវបានគេ ជាន់ឈ្លីមុខមាត់ ដោយសារផលិតករ មួយចំនួន ខ្វះសមត្ថភាពក្នុង ការផលិតបទចម្រៀង នឹងសប្បាយរីករាយ នឹងការកើបប្រាក់ ភ្លេចគិត ដល់មុខមាត់ជាតិបែបនេះ ។ មិនមែនជាលើកទី១ទេ សម្រាប់ផលិតករកម្ពុជា ដែលជួបប្រទះបញ្ហា គំរាមប្ដឹងប្ដល់ពី សំណាក់តារាចម្រៀង របស់ប្រទេសជិតខាង ។

លោក កៅ សីហា អ្នកដឹកនាំសម្ដែងល្បីមួយរូប ប្រចាំផលិតកម្ម ហង្សមាស និងជាមន្ត្រីរដ្ឋបាល របស់ក្រសួងអប់រំ បានបញ្ចេញមតិតាម បណ្ដាញសង្គមដ៏ ពេញនិយម ហ្វេសបុក ភ្លាមៗ មិនទុកយូរថា លោកចង់សួរទៅ កាន់អ្នកដែលប្រើពាក្យថា ខ្មាសគេ...ថោកទាបណាស់... នៅពេលដែលខ្មែរ បាននិពន្ឋបទភ្លេងថ្មី ដោយខ្លួនឯងជាច្រើនវ៉ុល ហើយពេលខ្លះ ថែមទាំងមិនដឹងថា បទមួយចំនួននោះ ជាបទរបស់ខ្មែរខ្លួន ឯងផងទៀតនោះ មិនទាំងដែលបាន ជួយជាវស៊ីឌី Original ផង ពិសេសមិនទាំង យកត្រចៀកស្តាប់ ក៏មាន ។

មិនតែប៉ុណ្ណោះពេល ដឹងថាបទនោះ ជាបទរបស់ខ្មែរធ្វើ ឡើងដោយខ្លួនឯង ហើយមិនទាំង យកមាត់សរសើរ ឬចែករំលែកបន្តទេ តែបើមានព័ត៌មានពីនេះពីនោះ បង្អាប់ខ្មែរគ្នាឯង តាំងឡើងមក ជាន់កគ្នាបន្ទោស ដៀលត្មេះ មើលងាយជាតិសាសន៌ឯង។ មានដឹងទេថា រាល់ពាក្យដែលអ្នក កំពុងជេរដៀលត្មេះ ខ្មែរគ្នាឯងនោះ វាស្មើនឹងអ្នកឯងកំពុង មើលងាយជាន់ឈ្លី ពូជពង្សខ្មែរខ្លួនឯង?

លោក កៅ សីហា បានបន្ថែមថា អ្នកឯងមិនឲ្យតម្លៃ ជាតិសាសន៌ខ្លួនឯងផង ចុះទម្រាំជាតិដទៃ ដែលគេកំពុងត្រៀម ចាំតែជាន់ឈ្លី ជាតិសាសន៌របស់អ្នក ស្រាប់ផងនោះ រឿងអីគេឲ្យតម្លៃអ្នកឯង?? បទចម្រៀងថ្មី ដែលធ្វើដោយកូនខ្មែរ មួយគគោកអ្នក ឯងមិនដែលឲ្យតម្លៃផងនឹង ! មានដែលសួរខ្លួនឯង នឹងដែលដឹងឬអត់ថា ខ្មែរសព្វថ្ងៃអាចធ្វើបទចម្រៀង ដោយខ្លួនឯងបាន? គឺបាន! តែពេលធ្វើ ហើយពួកអ្នកឯង មិនដែលគាំទ្រ មិនយកត្រចៀក ស្តាប់ចាំតែកូពី(Copy) ស្រាប់ៗ។

តែបើបទយកពីគេមកវិញ អ្នកឯងពពាក់ពពូនស្តាប់ និងចេះច្រៀង តាមពេញៗមាត់ ហើយកូពីចម្លង ឲ្យគ្នាម៉ាសេរី ទាំងបទថ្មីរបស់ខ្មែរ និងបទយកពីបរទេស ដូចប្រទេសអត់ច្បាប់។ គិតឡើងវិញពី ទង្វើនេះផងថា អ្នកផ្តល់តម្លៃ ឲ្យខ្មែរខ្លួនឯងឬអត់? កុំចាំតែហៃអើៗ ដូចអាជ័យនោះ។ ចង់ផ្តាំថាបើត្រូវ ការបទខ្មែរខ្លួនឯង សូមចាប់ផ្តើមពីខ្លួនអ្នក ត្រឡប់មកធ្វើការគាំទ្រ បទរបស់ខ្មែរ ពីពេលនេះ យើងនឹងទទួលបាន ជាបន្តបន្ទាប់ទៀត ព្រោះជាក់ស្តែងផលិតកម្ម ហង្សមាស តែងតែមិនភ្លេចនូវការ និពន្ឋបទភ្លេងថ្មីៗ ដោយខ្លួនឯង ជារៀងរាល់ពេល។

ជាក់ស្តែង Vol466 គឺបទទាំងអស់សុទ្ឋ តែនិពន្ឋភ្លេងថ្មី ដោយលោក សាពូនមីដាដា តែសន្ទុះនៃការគាំទ្រ គឺតិចតួច ហើយគ្មាន ឃើញមុខ អ្នករិះគន់ទាំងនោះ ចេញមុខមកសរសើរ លើកទឹកចិត្ត និងគាំទ្រសោះ។ ហេតុផលទាំងនេះ ហើយដែលជាតិសាសន៌ដទៃ មើលងាយខ្មែរនោះ។

តែមហាជនមួយចំនួន បាននិយាយថា មិនមែនខ្មែរមិន គាំទ្រខ្មែរគ្នាឯងទេ តែផលិតករខ្មែរ ខ្វះសមត្ថភាពបង្កើន ភាពទាក់ទាញឲ្យ ទស្សនិកជន បែរមកគាំទ្រស្នាដៃថ្មីៗ ពិសេសវ៉ុលចម្រៀងដែលលោក កៅ សីហា បានលើកឡើង បទនិពន្ធបែបមនុស្សវ័ យកណ្ដាល ដូចនេះមិនអាច ទាក់ទាញយុវវ័យបានទេ ។ ម្យ៉ាងបទចម្រៀងខ្មែរ ចេញច្រើន តែខ្វះគុណភាព ៕

width=500

width=500

width=500

width=500

width=500

width=500

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល