ថ្មីៗនេះបន្ទាប់ពី ព្រឹត្តិការណ៍រញ្ជួយដីដ៏ខ្លាំង នៅខេត្ត ស៊ីឈាន់ ប្រទេសចិនកន្លងផុតទៅអ្នកសារព័តមានរបស់តៃវ៉ាន់ បានបង្ហោះផ្សាយព័តមានមួយថា អ្នកគាំទ្ររបស់ EXO-M បានអារដៃចង់សំលាប់ខ្លួន ដើម្បីសំដែងពីទឹកចិត្តស្រឡាញ់ ដល់ EXO-M បន្ទាប់ពីបានដឹងថាក្រុមជាទីពេញចិត្តរបស់ពួកគេ ទទួលរងការរិះគន់ ។

/ការរិះគន់របស់មហាជនកើតឡើងដោយសារ តែក្រុម EXO-M មិនបានបញ្ចេញសេចក្តីក្រៀមក្រំ ឬ ការគោរពវិញ្ញាណខណ្ឌដល់ ជនរងគ្រោះនៃការរញ្ជួយដីឡើយ​ តែបែជាបន្តកម្មវិធីរបស់ខ្លួន សប្បាយរីករាយទៅវិញ ។ កម្មវិធីនោះគឺជាកម្មវិធី ដែលធ្វើឡើយសំរាប់សមាជិកម្នាក់មានឈ្មោះថា LuHan ។ អ្នកខ្លះនិយាយថាក្រុម EXO-M ឬ LuHan គួរតែស្លាប់ល្អជាង ដោយសារតែពាក្យប៉ុន្មានម៉ាត់នេះ ក៏បានធ្វើអោយអ្នកគាំទ្ររបស់គេ មានការខឹងសម្បារយ៉ាងខ្លាំង ហើយឈានទៅដល់ការធ្វើរឿងឆ្កួត ដូចជាករណីនេះជាដើម ។ អ្នកគាំទ្រស្រីម្នាក់ បានបង្ហោះរូបដៃរបស់ខ្លួនដែលមានឈាមហូរ ចេញពីស្នាមអារដៃរបស់គេហើយ និយាយថា បើសិនជាអ្នកចង់អោយ EXO-M ស្លាប់ចឹងគេនឹងស្លាប់ ជំនួស EXO-M ចុះ ហើយក៏មានអ្នកគាំទ្រស្រីមួយចំនួនទៀតក៏និយាយដូចនេះដែរ ។

/មតិមហាជនបាននិយាយថា ពួកគេមិនគួរណាធ្វើដល់ថ្នាក់នេះសោះ ពួកតារាទាំងនោះគ្មានអ្វីជាប់សាច់ឈាមជាមួយពួកគេសោះ ហេតុអី្វក៏ធ្វើដល់ថ្នាក់នេះ​ បើអាណាព្យាបាលរបស់ពួកគេដឹង តើពួកគាត់មានអារម្មណ៍អាក្រក់យ៉ាងណាទៅ? មហាជនកំពុងមានការព្រួយបារម្ភជាខ្លាំងចំពោះទង្វើដ៏ងប់ងល់មួយនេះ ៕

 

ដោយ ៖ លីលីប្រភព ៖ k14