រយថន្ត Renault Kwid ម៉ូដែលថ្មី ត្រូវបានរចនាម៉ូដ និង តុបតែងលម្អនូវគំរូ រូបរាងថ្មី ប្លែក និងកាន់តែមានភាពទាក់ទាញ  ជាមួយនឹងរូបរាងខាងក្រៅ និង ទំនើបបំផុតសំរាប់គំរូរថយន្តថ្មីដ៏ស្រស់ស្អាតនេះ។

រថយន្ត Renault Kwid ម៉ូដែលថ្មី នឹងត្រូវបានបំពាក់ជាមួយនឹងប្រព័ន្ធបច្ចេកវិជ្ជាដ៏ថ្មី  ប្រណិតដូចប្រព័ន្ធការពារសុវត្ថិភាពខ្ពស់ ពោងការពារសុវត្ថិភាព កញ្ចក់ការពារកំដៅព្រះអាទិត្យ និងឧបករណ៍ដ៏ទំនើប ដែលធ្វើឱ្យអតិថិជនប្រើប្រាស់ កាន់តែមានភាពងាយស្រួល  មួយកម្រិតទៀត នោះ គឺរថយន្ត Renault Kwid ម៉ូដែលថ្មី ឆ្នាំ២០១៤ នេះ ត្រូវបានបំពាក់មកជាមួយនឹងឧបករណ៍កាមេរ៉ា  សុវត្ថិភាពហោះពីលើអាកាសដោយបញ្ជាចេញពីក្នុងរថយន្ត ដើម្បីមើលស្ថានភាពផ្លូវ ពេលស្ទះចរាចរណ៍ ឬមើលឱ្យដឹងជាមុនថា ផ្លូវស្ទះចរាចរណ៍ ឬមិនស្ទះ ដើម្បីបង្វែរទិសដៅធ្វើដំណើរ កុំឱ្យទៅផ្លូវកកស្ទះចរាចរណ៍ នាំឱ្យខាត់ពេលវេលា៕សូមទស្សនា វីដេអូ ខាងក្រោម

/

/

/

/

/

/

/

ប្រែសម្រួលដោយ៖ វណ្ណៈប្រភព៖ topspeed