ប្លែកៗ ៖ បើយោងតាមសេចក្តីរាយការណ៍ព័ត៌មាន របស់គេហទំព័របរទេស Spy កាលពីពេលកន្លងទៅនេះ បានអោយដឹងថា ជម្រកសត្វដែលខ្លួនជាសេះ នឹងមានស្នែងតែមួយនោះ (UnicornLair) ត្រូវបានរកឃើញនៅឯប្រទេសកូរ៉េខាងជើង។

គួរបញ្ជាក់ផងដែរថា ការរកឃើញនេះត្រូវបានប្រកាសអោយដឹង បន្ទាប់ពីមានការបញ្ជាក់អះអាងពីសំណាក់ក្រុមបុរាណវត្ថុវិទូ ក៏ដូចជា មជ្ឈមណ្ឌលសិក្សាស្រាវជា្រវប្រវត្តិសាស្រ្ត និងវិទ្យាសាស្រ្តពិត DPRK ខណៈពេលដែលជំរករបស់ Unicorn ត្រូវបានបញ្ជាក់ច្បាស់ថា នៅខាងក្រៅប្រាសាទមួយ នៅក្នុងក្រុង ព្យុងយ៉ាង ។

លើសពីនេះទៅទៀត របាយការណ៍ដដែលបន្ថែមថា ការរកឃើញនេះ គឺមានការជាប់ទិនទៅនឹងអតីតស្តេច Tongmyong អាណាចក្រកូរ៉េ Koguryo អំឡុងឆ្នាំ ៩១៨-១៣៩២ ដែលព្រះអង្គផ្ទាល់អាចជាម្ចាស់នូវជំរកសត្វដែលមានរាងជាសេះ និងមានស្នែងតែមួយនេះ ស្របពេលដែលទីតាំងដែលបានរកឃើញនូវជំរកមួយនេះ គឺជាអតីតវាំងព្យាបាលរោគព្យាធិ របស់ព្រះអង្គ មិនត្រឹមតែប៉ុណ្ណោះគេក៏បានរកឃើញនូវថ្ម ដែលមានចារិកជាអក្សរ ដោយបញ្ជាក់ថា (Unicorn Lair) ផងដែរ៕
ដោយ ៖ ពិសិដ្ឋប្រភព ៖ spy