កាលពីថ្ងៃទី ២៦ កន្លងទៅ នៅមជ្ឈមណ្ដលនៃក្រុង Harbin មនុស្សនៅក្នុងតំបន់នោះមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលបានឃើញមនុស្សម្នាក់ស្លៀកឈុក bikini ដើរតាមដងផ្លូវ។
ក្នុងឈុត bikini និងធំខាងក្រៅ រួមនឹងស្បែកជើងកែងខ្ពស់ ដៃកាន់កាបូប មានពណ៌ដ៏ស្រស់ស្អាតមួយ ប្រកបដោយភាពចម្លែក ខុសគេបែបនេះ មនុស្សចម្លែកនេះ បានធ្វើអោយអ្នកដំណើរជាច្រើនត្រូវឈរមើល ដោយយកចិត្តទុកដាក់។ អ្នកខ្លះក៏ថតយករូបភាពដ៏កម្រនេះផងដែរ។
នៅពេលទៅមើលជិត ទើបគេបានដឹងថា នេះជាបុរស ១០០ភាគរយ។ បើទោះជាមួយមានការជជែកគ្នា និងរិះគន់យ៉ាងណាក៏ដោយ បុរសនេះនៅតែធ្វើហាក់ដូចជាសប្បាយចិត្តខ្លាំងណាស់៕/
/
/
/
/
ដោយ ៖ សូរីយ៉ាប្រភព ៖ k14